លេវីវិន័យ 23:3ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ត្រូវឲ្យធ្វើការក្នុងរវាងប្រាំមួយថ្ងៃ តែដល់ថ្ងៃទីប្រាំពីរ នោះជាថ្ងៃសប្ប័ទសម្រាប់ប្រជុំជំនុំបរិសុទ្ធវិញ អ្នករាល់គ្នាមិនត្រូវធ្វើការអ្វីនៅថ្ងៃនោះឡើយ ដ្បិតជាថ្ងៃសប្ប័ទរបស់ព្រះយេហូវ៉ានៅក្នុងគ្រប់ទាំងទីលំនៅរបស់អ្នករាល់គ្នា។ សូមមើលជំពូក |
បើអ្នកឃាត់ជើងអ្នក មិនឲ្យបែរចេញពីថ្ងៃសប្ប័ទ គឺមិនឲ្យធ្វើតាមអំពើចិត្តនៅថ្ងៃបរិសុទ្ធរបស់យើង បើអ្នករាប់ថ្ងៃឈប់សម្រាកទុកជាទីរីករាយចិត្ត ហើយលើកថ្ងៃបរិសុទ្ធរបស់ព្រះយេហូវ៉ា ទុកជាថ្ងៃគួរគោរព ព្រមទាំងប្រតិបត្តិតាម ឥតធ្វើតាមអំពើចិត្តរបស់ខ្លួន ឬស្វែងរកអំណរដល់ខ្លួនអ្នក ឬពោលតែពាក្យរបស់ខ្លួន