ត្រូវតែរាប់ទៅដល់ថ្ងៃក្រោយថ្ងៃសប្ប័ទទីប្រាំពីរនោះ គឺទាំងអស់ត្រូវជាហាសិបថ្ងៃ នោះអ្នករាល់គ្នាត្រូវថ្វាយតង្វាយម្សៅជាថ្មីទៀតដល់ព្រះយេហូវ៉ា។
នៅខែទីបី គេចាប់ផ្ដើមប្រមូលមកគរជាគំនរ រហូតដល់ខែទីប្រាំពីរទើបហើយ។
ត្រូវយកនំបុ័ងពីរធ្វើពីម្សៅយ៉ាងម៉ដ្តពីរខ្ញឹងពីផ្ទះអ្នកមកថ្វាយជាតង្វាយគ្រវី នំបុ័ងនោះត្រូវធ្វើដោយលាយដំបែសម្រាប់ជាតង្វាយនៃផលដំបូងថ្វាយព្រះយេហូវ៉ា
នៅថ្ងៃបុណ្យផលដំបូង ពេលអ្នករាល់គ្នាថ្វាយតង្វាយម្សៅថ្មីដល់ព្រះយេហូវ៉ា ក្នុងវេលាបុណ្យអាទិត្យទីប្រាំពីរ ត្រូវមានការជួបប្រជុំបរិសុទ្ធ មិនត្រូវឲ្យធ្វើការរកស៊ីអ្វីឡើយ
កាលបុណ្យថ្ងៃទីហាសិប បានមកដល់ ពួកគេទាំងអស់មានចិត្តព្រមព្រៀងប្រជុំគ្នានៅកន្លែងតែមួយ។