លេវីវិន័យ 21:17ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ឲ្យប្រាប់ដល់អើរ៉ុនថា៖ «បើមានអ្នកណាក្នុងពួកកូនចៅអ្នកនៅអស់ទាំងតំណតរៀងទៅដែលវិកលវិការ នោះមិនត្រូវចូលមកថ្វាយព្រះស្ងោយរបស់ព្រះរបស់ខ្លួនឡើយ។ សូមមើលជំពូក |
រួចលោកមានប្រសាសន៍ទៅកាន់កូរេ និងបក្សពួកទាំងអស់របស់គាត់ថា៖ «ព្រឹកស្អែក ព្រះយេហូវ៉ានឹងបង្ហាញឲ្យដឹងថាអ្នកណាដែលជារបស់ព្រះអង្គ អ្នកណាដែលបរិសុទ្ធ ហើយព្រះអង្គនឹងឲ្យអ្នកណាចូលទៅជិតព្រះអង្គ។ អ្នកណាដែលព្រះអង្គនឹងជ្រើសរើស ព្រះអង្គនឹងឲ្យអ្នកនោះចូលទៅជិតព្រះអង្គ។