Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



លេវី‌វិន័យ 20:17

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

បើ​មនុស្ស​ណា​យក​បង ឬ​ប្អូន​ស្រី​ខ្លួន ទោះ​បើ​ជា​កូន​ខាង​ឪពុក ឬ​ម្តាយ​ខ្លួន​ក្តី ហើយ​ក៏​ឃើញ​កេរ‌ខ្មាស​នាង នាង​ក៏​ឃើញ​កេរ‌ខ្មាស​របស់​ប្រុស​នោះ យ៉ាង​នោះ​ជា​ការ​គួរ​ខ្មាស​ហើយ អ្នក​ទាំង​ពីរ​នឹង​ត្រូវ​កាត់​ចេញ​នៅ​ចំពោះ​មុខ​ពួក​កូន​ចៅ​សាសន៍​របស់​ខ្លួន ដោយ​ព្រោះ​បាន​បើក​កេរ‌ខ្មាស​បង ឬ​ប្អូន​ស្រី​ខ្លួន អ្នក​នោះ​ត្រូវ​ទ្រាំទ្រ​អំពើ​ទុច្ចរិត​របស់​ខ្លួន។

សូមមើលជំពូក ចម្លង

8 ការដាក់ឲ្យឆ្លើយតបគ្នា  

មួយ​ទៀត នាង​ពិត​ជា​ប្អូន​ស្រី​របស់​ទូល‌បង្គំ​មែន គឺ​ជា​កូន​ស្រី​របស់​ឪពុក​ទូល‌បង្គំ តែ​មិន​មែន​ពោះ​មួយ​នឹង​គ្នា​ទេ ហើយ​ទូល‌បង្គំ​បាន​យក​នាង​ធ្វើ​ជា​ប្រពន្ធ។

នាង​ប្រកែក​ថា៖ «ទេ បង​អើយ កុំ​ធ្វើ​បាប​ខ្ញុំអី ព្រោះ​ធ្វើ​ដូច្នេះ ខុស​នឹង​បវេណី​ក្នុង​ពួក​អ៊ីស្រា‌អែល​ខ្លាំង​ណាស់ សូម​កុំ​ប្រព្រឹត្ត​អា‌ក្រក់​យ៉ាង​នេះ។

អ្នក​ណា​ដែល​ផ្សំ​ធ្វើ​តាម​ឲ្យ​ដូច ឬ​ដែល​យក​ទៅ​ចាក់​លាប​ដល់​អ្នក​ប្រទេស​ក្រៅ នោះ​នឹង​ត្រូវ​កាត់‌ចេញ​ពី​សាសន៍​របស់​ខ្លួន"»។

ម្នាក់​បាន​ប្រព្រឹត្ត​ការ​គួរ​ស្អប់​ខ្ពើម​ជា‌មួយ​ប្រពន្ធ​របស់​អ្នក​ជិត​ខាង​ខ្លួន មួយ​ទៀត បាន​ធ្វើ​ឲ្យ​កូន​ប្រសា​ស្រី​ខ្លួន​មាន​សៅ‌ហ្មង ដោយ​ការ​អាស្រូវ​បារាយណ៍ ហើយ​ម្នាក់​ទៀត​ក្នុង​អ្នក​បាន​បង្ខូច​ប្អូន​ស្រី ដែល​ជា​កូន​របស់​ឪពុក​ខ្លួន។

ឯ​កេរ‌ខ្មាស​របស់​បង ឬ​ប្អូន​ស្រី​អ្នក ទោះ​បើ​ជា​កូន​ខាង​ឪពុក ឬ​ខាង​ម្តាយ​អ្នក ដែល​កើត​នៅ​ផ្ទះ ឬ​នៅ​ឯ​ណា​ទៀត​ក្តី នោះ​ក៏​មិន​ត្រូវ​បើក​ឡើយ។

បើ​ស្ត្រី​ណា​ចូល​ទៅ​ជិត​សត្វ​ណា ហើយ​រួម​សង្វាស​ជា​មួយ នោះ​ត្រូវ​សម្លាប់​ស្ត្រី ព្រម​ទាំង​សត្វ​នោះ​ផង ត្រូវ​សម្លាប់​ទាំង​ពីរ​កុំ​ខាន ឈាម​គេ​ត្រូវ​ធ្លាក់​មក​លើ​គេ​វិញ។

បុរស​នោះ​នឹង​គ្មាន​ទោស​អ្វី​ទេ តែ​ឯ​ស្ត្រី​នោះ​វិញ​នឹង​ទទួល​ទោស​តាម​អំពើ​របស់​ខ្លួន»។

"ត្រូវ​បណ្ដា‌សា​ហើយ អ្នក​ណា​ដែល​រួម​ដំណេក​ជា‌មួយ​បង​ប្អូន​ស្រី ជា​កូន​របស់​ឪពុក ឬ​ម្តាយ​តែ​មួយ"។ នោះ​ប្រជា‌ជន​ទាំង​អស់​ត្រូវ​ឆ្លើយ​ព្រម​គ្នា​ថា "អាម៉ែន!"។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម