បើមនុស្សណារួមសង្វាសនឹងសត្វ នោះត្រូវសម្លាប់ចោលជាកុំខាន ហើយទាំងសត្វនោះក៏ត្រូវសម្លាប់ដែរ។
អ្នកណាដែលរួមសង្វាសជាមួយសត្វ អ្នកនោះនឹងត្រូវស្លាប់។
ក៏កុំរួមសង្វាសនឹងសត្វណា ជាការដែលនាំឲ្យស្មោកគ្រោកឡើយ ហើយស្រីក៏មិនត្រូវឈរនៅមុខសត្វ ដើម្បីរួមសង្វាសជាមួយនោះដែរ ដ្បិតជាអំពើដ៏ថោកទាបបំផុត។
បើស្ត្រីណាចូលទៅជិតសត្វណា ហើយរួមសង្វាសជាមួយ នោះត្រូវសម្លាប់ស្ត្រី ព្រមទាំងសត្វនោះផង ត្រូវសម្លាប់ទាំងពីរកុំខាន ឈាមគេត្រូវធ្លាក់មកលើគេវិញ។
"ត្រូវបណ្ដាសាហើយ អ្នកណាដែលរួមសង្វាសជាមួយសត្វណាមួយ"។ នោះប្រជាជនទាំងអស់ត្រូវឆ្លើយព្រមគ្នាថា "អាម៉ែន!"។