Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



លេវី‌វិន័យ 20:10

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

អ្នក​ណា​ដែល​សហាយ‌ស្មន់​នឹង​ប្រពន្ធ​គេ គឺ​ប្រពន្ធ​របស់​អ្នក​ជិត​ខាង​ខ្លួន នោះ​ត្រូវ​សម្លាប់​ទាំង​ប្រុស​ទាំង​ស្រី​ជា​មិន​ខាន

សូមមើលជំពូក ចម្លង

12 ការដាក់ឲ្យឆ្លើយតបគ្នា  

នាង​ក៏​មាន​គភ៌ ហើយ​ចាត់​គេ​ឲ្យ​ទៅ​ទូល​ដាវីឌ​ថា៖ «ខ្ញុំ​ម្ចាស់​មាន​គភ៌​ហើយ»។

ព្រះបាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​ណា‌ថាន់​ថា៖ «យើង​បាន​ធ្វើ​បាប​នឹង​ព្រះ‌យេហូវ៉ា​ហើយ» ណា‌ថាន់​ក៏​ទូល​តប​ថា៖ «ព្រះ‌យេហូវ៉ា​ក៏​បាន​ប្រោស​លើក​ទោស​ទ្រង់​ចោល​ដែរ ទ្រង់​មិន​ត្រូវ​សុគត​ទេ។

ដ្បិត​យ៉ាង​នោះ​ជា​ការ​មាន​ទោស​យ៉ាង​ធ្ងន់ ជា​អំពើ​ទុច្ចរិត​ដែល​គួរ​ឲ្យ​ពួក​ចៅ‌ក្រម​ធ្វើ​ទោស

បើ​ចិត្ត​ខ្ញុំ​បាន​ចុះ​ចូល នឹង​សេចក្ដី​លួង​លោម​របស់​ស្ត្រី​ណា ហើយ​ខ្ញុំ​បាន​លប​ចាំ​នៅ​មាត់​ទ្វារ​អ្នក​ជិត​ខាង​ខ្ញុំ

កុំ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់។

កុំ​សហាយ‌ស្មន់​នឹង​ប្រពន្ធ​របស់​អ្នក​ជិត​ខាង​អ្នក ដែល​នឹង​នាំ​ឲ្យ​ខ្លួន​ស្មោក‌គ្រោក​ជា​មួយ​នាង​ឡើយ។

តើព្រះ‌អង្គ​មិន​បាន​ធ្វើ​ឲ្យ​អ្នក​ទាំង​ពីរ​ក្លាយ​ជា​តែ​មួយ​ទេ​ឬ? តើ​ព្រះ‌អង្គ​ធ្វើ​ឲ្យ​រួម​តែ​មួយ​ដូច្នេះដើម្បី​អ្វី? គឺ​ព្រោះ​ព្រះ‌អង្គ​ចង់​ស្វែង​រក​ពូជ​បរិសុទ្ធ ដូច្នេះ ចូរ​ប្រយ័ត្ន​ចំពោះ​វិញ្ញាណ​របស់​អ្នក​ចុះ កុំ​មាន​ចិត្ត​ក្បត់​ចំពោះ​ប្រ​ពន្ធ​ដែល​បាន​គ្នា ពី​កាល​នៅ​ក្រមុំ​កំលោះ​នោះ​ឡើយ។

ប្រសិន‌បើ​បុរស​ណា​រួម​ដំណេក​ជា‌មួយ​នាង តែ​អំពើ​នោះ​លួច​លាក់​នឹង​ប្តី គឺ​នាង​ប្រព្រឹត្ត​អំពើ​សៅ‌ហ្មង​ឥត​មាន​អ្នក​ណា​ដឹង ហើយ​គ្មាន​អ្នក​ណា​ធ្វើ​បន្ទាល់​ទាស់​នឹង​នាង ក៏​គ្មាន​អ្នក​ណា​ទាន់

កុំ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម