លេវីវិន័យ 19:14ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦មិនត្រូវជេរប្រមាថចំពោះមនុស្សថ្លង់ ឬធ្វើឲ្យមនុស្សខ្វាក់ដួលនោះឡើយ គឺត្រូវកោតខ្លាចព្រះរបស់អ្នកវិញ យើងនេះជាព្រះយេហូវ៉ា។ សូមមើលជំពូក |
ពួកទេសាភិបាលដែលកាន់កាប់ស្រុកមុនខ្ញុំ បានដាក់បន្ទុកយ៉ាងធ្ងន់លើប្រជាជន ហើយបានទារយករបបអាហារ និងស្រាទំពាំងបាយជូររបស់ខ្លួនពីប្រជាជន បន្ថែមលើប្រាក់សែសិបសេកែលទៀតផង។ សូម្បីតែពួកអ្នកបម្រើរបស់គេ ក៏ធ្វើខ្លួនដូចជាម្ចាស់លើប្រជាជនដែរ តែខ្ញុំមិនបានធ្វើដូច្នោះទេ ព្រោះតែកោតខ្លាចដល់ព្រះ។