កុំឲ្យបើកកេរខ្មាសរបស់ឪពុកធំ ឬឪពុកមាខាងឪពុកអ្នក គឺមិនត្រូវចូលទៅជិតប្រពន្ធគាត់ឡើយ ដ្បិតនាងជាម្តាយធំ ឬម្តាយមីងអ្នកហើយ។
ក៏កុំឲ្យបើកកេរខ្មាសរបស់ម្តាយធំ ឬម្តាយមីងខាងម្តាយអ្នកដែរ ដ្បិតនាងជាសាច់បង្កើតនឹងម្តាយអ្នកហើយ។
ប្រសិនបើមនុស្សណារួមដំណេកជាមួយប្រពន្ធរបស់ឪពុកធំ ឬឪពុកមា នោះឈ្មោះថាបានបើកកេរខ្មាសរបស់ឪពុកធំ ឬមាខ្លួនហើយ អ្នកទាំងពីរនោះត្រូវទ្រាំទ្រនឹងអំពើបាបរបស់ខ្លួន គេនឹងស្លាប់ទៅដោយឥតមានកូន។