កុំឲ្យបើកកេរខ្មាសរបស់ម្តាយធំ ឬម្តាយមីងខាងឪពុកអ្នកឡើយ ដ្បិតនាងនោះជាសាច់បង្កើតនឹងឪពុកអ្នក
អាំរ៉ាមយកនាងយ៉ុកិបិតជាម្តាយមីងធ្វើជាប្រពន្ធ ហើយនាងបង្កើតអើរ៉ុន និងម៉ូសេ ហើយអាំរ៉ាមមានអាយុរស់នៅបានមួយរយសាមសិបប្រាំពីរឆ្នាំ។
ឯកេរខ្មាសរបស់កូនស្រីប្រពន្ធឪពុកអ្នក ដែលឪពុកអ្នកបង្កើតមក នោះមិនត្រូវបើកឡើយ ដ្បិតនាងនោះជាបង ឬប្អូនស្រីបង្កើតនឹងអ្នកហើយ។
ក៏កុំឲ្យបើកកេរខ្មាសរបស់ម្តាយធំ ឬម្តាយមីងខាងម្តាយអ្នកដែរ ដ្បិតនាងជាសាច់បង្កើតនឹងម្តាយអ្នកហើយ។
មិនត្រូវបើកកេរខ្មាសម្តាយធំ ឬម្តាយមីងខាងម្តាយ ឬខាងឪពុកអ្នកឡើយ ដ្បិតយ៉ាងនោះ ឈ្មោះថាបានបកកេរ្តិ៍ញាតិសន្តានជិតដិតខ្លួនហើយ អ្នកទាំងពីរនោះនឹងត្រូវទ្រាំទ្រអំពើទុច្ចរិតរបស់ខ្លួន។