គឺបើមានអ្នកណាក្នុងពួកវង្សអ៊ីស្រាអែល ដែលសម្លាប់គោ ចៀម ឬពពែ នៅក្នុងទីដំឡើងត្រសាល ឬខាងក្រៅទីដំឡើងត្រសាលក្តី
នៅគ្រានោះ ប្រជាជនគេថ្វាយយញ្ញបូជានៅតែលើទីខ្ពស់ៗ ព្រោះមិនទាន់បានស្អាងព្រះវិហារណា ថ្វាយដល់ព្រះនាមព្រះយេហូវ៉ានៅឡើយ។
អស់អ្នកណាដែលបរិភោគសត្វ ដែលស្លាប់ដោយខ្លួនឯង ឬមានសត្វណាហែកសម្លាប់ ទោះបើអ្នកនោះកើតក្នុងស្រុក ឬជាអ្នកប្រទេសក្រៅក្តី នោះត្រូវបោកសម្លៀកបំពាក់ខ្លួន ហើយងូតទឹកចេញ រួចនៅជាមិនស្អាតរហូតដល់ល្ងាច នោះទើបនឹងបានស្អាតវិញ។
ឲ្យប្រាប់ដល់អើរ៉ុន ពួកកូនលោក និងពួកកូនចៅអ៊ីស្រាអែលទាំងអស់ថា៖ «ព្រះយេហូវ៉ាបានបង្គាប់មកដូច្នេះ
ឥតនាំចូលមកឯទ្វារត្រសាលជំនុំ ដើម្បីថ្វាយជាតង្វាយដល់ព្រះយេហូវ៉ា នៅមុខរោងឧបោសថរបស់ព្រះអង្គ អ្នកនោះរាប់ថាមានទោសនឹងឈាម ដ្បិតបានកម្ចាយឈាមហើយ អ្នកនោះត្រូវកាត់ចេញពីសាសន៍របស់ខ្លួន។
ត្រូវប្រាប់គេថា អស់អ្នកណាក្នុងពួកវង្សអ៊ីស្រាអែល ឬអ្នកប្រទេសក្រៅណានៅកណ្ដាលគេ ដែលថ្វាយតង្វាយដុត ឬយញ្ញបូជា
ត្រូវដាក់ដៃលើក្បាលនៃសត្វនោះ រួចសម្លាប់នៅមាត់ទ្វារត្រសាលជំនុំ ហើយត្រូវឲ្យពួកសង្ឃដែលជាកូនរបស់លោកអើរ៉ុន ប្រោះឈាមលើគ្រប់ជ្រុងជុំវិញអាសនា។