Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



លេវី‌វិន័យ 16:32

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

អ្នក​ណា​ដែល​គេ​ចាក់​ប្រេង​តាំង​ឡើង​ឲ្យ​ធ្វើ​ជា​សង្ឃ​ជំនួស​ឪពុក​ខ្លួន សង្ឃ​នោះ​ត្រូវ​ធ្វើ​ឲ្យ​ធួន​នឹង​បាប ហើយ​ត្រូវ​ស្លៀក​សម្លៀក‌បំពាក់​ខ្លូត‌ទេស គឺ​ជា​សម្លៀក‌បំពាក់​បរិសុទ្ធ​នោះ។

សូមមើលជំពូក ចម្លង

8 ការដាក់ឲ្យឆ្លើយតបគ្នា  

ត្រូវ​យក​ខ្សែ​ក្រវាត់​មក​ក្រវាត់​ឲ្យ​ពួក‌គេ រួច​ពាក់​ឈ្នួត​ឲ្យ​ពួក‌គេ​ផង នោះ​ការ‌ងារ​ជា​សង្ឃ​នឹង​បាន​ជា​របស់​ពួកគេ ជា​ច្បាប់​នៅ​អស់​កល្ប​ជា‌និច្ច។ គឺ​យ៉ាង​នោះ​ឯង​អ្នក​ត្រូវ​តែង​តាំង​អើរ៉ុន និង​ពួក​កូន​របស់​គាត់​ឡើង។

សង្ឃ​នោះ​ត្រូវ​ធ្វើ​ឲ្យ​ធួន​នឹង​ទី​បរិសុទ្ធ​បំផុត ត្រសាល​ជំនុំ អាសនា ទាំង​ពួក​សង្ឃ និង​អស់​អ្នក​ទាំង​ប៉ុន្មាន​ក្នុង​ជំនុំ‌ជន​ផង

ត្រូវ​ពាក់​អាវ​ខ្លូត‌ទេស​បរិសុទ្ធ និង​ស្លៀក​ខោ​ស្នាប់​ភ្លៅ​ខ្លូត‌ទេស ព្រម​ទាំង​ក្រវាត់​ខ្សែ​ក្រវាត់​ខ្លូត‌ទេស ហើយ​ពាក់​មួក​ខ្លូត‌ទេស​នៅ​ក្បាល នោះ​ជា​សម្លៀក‌បំពាក់​បរិសុទ្ធ បាន​ជា​ត្រូវ​ងូត​ទឹក​សិន រួច​សឹម​ស្លៀក‌ពាក់​របស់​ទាំង​នោះ​ជា​ក្រោយ។

នោះ​ត្រូវ​ឲ្យ​សង្ឃ ដែល​គេ​ចាក់​ប្រេង​តាំង​ឲ្យ​ស្រេច​ហើយ យក​ឈាម​គោ​នោះ​ទៅ​ក្នុង​ត្រសាល​ជំនុំ

ប្រសិន​បើ​សង្ឃ​ដែល​គេ​ចាក់​ប្រេង​តាំង​ហើយ ធ្វើ​បាប​ជា​ហេតុ​នាំ​ឲ្យ​ប្រជា​ជន​មាន​ទោស ត្រូវ​យក​គោ​ឈ្មោល​ស្ទាវ​មួយ​ល្អ​ឥត​ខ្ចោះ​មក​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ទុក​ជា​តង្វាយ​លោះ​បាប ឲ្យ​ធួន​នឹង​បាប​ដែល​បាន​ធ្វើ​នោះ។

សង្ឃ​ត្រូវ​យក​ឈាម​នាំ​ចូល​ទៅ​ក្នុង​ត្រសាល​ជំនុំ




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម