ប្រសិនបើសង្ឃពិនិត្យឃើញថា រោគនោះចង់ស្រអាប់ហើយ ក្រោយដែលបានលាងចេញ នោះត្រូវហែកត្រង់ដុំនោះពីសម្លៀកបំពាក់ ឬពីស្បែកនោះ ពីអំបោះអន្ទង ឬពីអំបោះចាក់យកចេញ
ទោះបើតាមអំបោះអន្ទង ឬអំបោះចាក់ ពីអំបោះខ្លូតទេស និងពីរោមចៀមក្តី ឬកើតនៅស្បែក ឬរបស់អ្វីធ្វើពីស្បែកក្តី
ក្រោយដែលបានលាងរួចហើយ នោះសង្ឃត្រូវពិនិត្យមើលទៀត បើឃើញថា រោគនោះមិនបានប្រែសម្បុរទេ ក៏មិនបានរាលដាលឡើងផង របស់នោះស្មោកគ្រោកហើយ ត្រូវដុតចោលក្នុងភ្លើងទៅ ដ្បិតរោគស៊ីបង្ខូចពិត ទោះបើខាងក្នុង ឬខាងក្រៅក្តី។
បើចេះតែឃើញនៅជាប់នឹងសម្លៀកបំពាក់នោះទៀត ទោះតាមអំបោះអន្ទង អំបោះចាក់ ឬនៅរបស់អ្វីធ្វើពីស្បែកក្តី នោះគឺជាដំណួចរោគឃ្លង់ហើយ ត្រូវតែយករបស់ដែលមានរោគនោះទៅដុតក្នុងភ្លើងទៅ។