Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



លេវី‌វិន័យ 13:43

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

សង្ឃ​ត្រូវ​ពិនិត្យ​មើល​អ្នក​នោះ បើ​ឃើញ​ថា ពក​ដំបៅ​នោះ​មាន​សម្បុរ​ក្រហម​ព្រឿងៗ​នៅ​កន្លែង​ដែល​តម្ពែក​ត្រង់​ខាង​លើ ឬ​ពី​មុខ មើល​ទៅ​ដូច​ជា​ឃ្លង់​ដែល​កើត​នៅ​នា​ស្បែក​ឯ​ទៀត​ដែរ

សូមមើលជំពូក ចម្លង

6 ការដាក់ឲ្យឆ្លើយតបគ្នា  

ហេតុ​នេះ ព្រះ‌អម្ចាស់​នឹង​វាយ​ក្រយៅ​ក្បាល ពួក​កូន​ស្រី​ក្រុង​ស៊ីយ៉ូន​ឲ្យ​កើត​កម ហើយ​ព្រះ‌យេហូវ៉ា​នឹង​សម្រាត​កេរ‌ខ្មាស​គេ។

ពួក​សង្ឃ​ក៏​បាន​ធ្វើ​ទទឹង​នឹង​ក្រឹត្យ‌វិន័យ​របស់​យើង ព្រម​ទាំង​បង្អាប់​របស់​បរិសុទ្ធ​ទាំង​ប៉ុន្មាន​របស់​យើង គេ​មិន​បាន​ចេះ​ញែក​របស់​បរិសុទ្ធ​ចេញ​ពី​របស់​ធម្មតា​ទេ ក៏​មិន​បាន​បង្ហាញ​ឲ្យ​មនុស្ស​ចេះ​សម្គាល់​របស់​មិន​ស្អាត និង​របស់​ស្អាត​ដែរ គេ​គេច​ភ្នែក​ចេញ​ពី​ថ្ងៃ​សប្ប័ទ​របស់​យើង ហើយ​យើង​ក៏​ត្រូវ​អាប់‌ឱន​នៅ​ក្នុង​ពួក​គេ។

ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ចេះ​ញែក​របស់​បរិសុទ្ធ​ចេញ​ពី​របស់​ធម្មតា និង​របស់​ស្មោក‌គ្រោក​ចេញ​ពី​របស់​ដែល​ស្អាត

រួច​នៅ​ត្រង់​កន្លែង​បូស​នោះ​កើត​មាន​ពក​ស ឬ​ស្នាម​ក្រហម​ព្រឿងៗ នោះ​ត្រូវ​បង្ហាញ​ឲ្យ​សង្ឃ​មើល។

ប៉ុន្តែ បើ​មាន​ដំបៅ​ក្រហម​ព្រឿងៗ​នៅ​កន្លែង​តម្ពែក​ខាង​លើ ឬ​ខាង​មុខ នោះ​គឺ​ជា​ឃ្លង់​ដែល​ចេញ​មក​នៅ​កន្លែង​តម្ពែក​នោះ ទោះ​ខាង​លើ ឬ​ពី​មុខ​ក្តី

នោះ​គឺ​ជា​ឃ្លង់​ហើយ ជា​មនុស្ស​ស្មោក‌គ្រោក សង្ឃ​ត្រូវ​ប្រកាស​ជា​កុំ​ខាន​ថា អ្នក​នោះ​ស្មោក‌គ្រោក​ពិត ដ្បិត​មាន​រោគ​នៅ​លើ​ក្បាល​ហើយ។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម