Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



លេវី‌វិន័យ 11:9

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឯ​ត្រី​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ទឹក ដែល​អ្នក​រាល់​គ្នា​បរិ‌ភោគ​បាន នោះ​គឺ​អស់​ទាំង​ត្រី​ណា​មាន​ព្រុយ និង​ស្រកា​ដែល​អាស្រ័យ​នៅ​ក្នុង​ទឹក ទោះ​ក្នុង​សមុទ្រ ឬ​ក្នុង​ទន្លេ​ក្តី ត្រី​ទាំង​នោះ​ត្រូវ​បរិ‌ភោគ​បាន

សូមមើលជំពូក ចម្លង

7 ការដាក់ឲ្យឆ្លើយតបគ្នា  

តែ​ក្នុង​បណ្ដា​ត្រី​ដែល​កម្រើក​ក្នុង​ទឹក និង​អស់​ទាំង​សត្វ​ដែល​អាស្រ័យ​នៅ​ក្នុង​ទឹក នោះ​សត្វ​ណា​ដែល​ឥត​មាន​ព្រុយ និង​ស្រកា សត្វ​នោះ​ត្រូវ​រាប់​ជា​របស់​គួរ​ខ្ពើម​ដល់​អ្នក​រាល់​គ្នា​វិញ

មិន​ត្រូវ​បរិ‌ភោគ​សាច់​នៃ​សត្វ​ទាំង​នោះ​ឡើយ ក៏​មិន​ត្រូវ​ទាំង​ពាល់​ខ្មោច​វា​ផង ដ្បិត​ជា​សត្វ​ដែល​រាប់​ជា​មិន​ស្អាត​ដល់​អ្នក​រាល់​គ្នា​ហើយ។

ខ្ញុំ​បាន​ធ្វើ​បន្ទាល់​ប្រាប់​ទាំង​សាសន៍​យូដា ទាំង​សាសន៍​ក្រិក អំពី​ការ​ប្រែ​ចិត្ត​ទៅ​រក​ព្រះ និង​អំ‌ពី​ជំនឿ​ដល់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជាព្រះ‌អម្ចាស់​នៃ​យើង។

ព្រោះ​នៅ​ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ ការ​កាត់​ស្បែក ឬ​មិន​កាត់​ស្បែក នោះ​មិន​សំខាន់​អ្វី​ទេ គឺ​មាន​តែ​ជំនឿដែល​ប្រព្រឹត្ត​ដោយ​សេចក្ដី​ស្រឡាញ់​ប៉ុណ្ណោះ ទើប​សំខាន់។

ប៉ុន្តែ អ្នក​ខ្លះ​នឹង​ពោល​ថា៖ «អ្នក​ឯង​មាន​ជំនឿ រី​ឯ​ខ្ញុំ​វិញ​មាន​ការ​ប្រព្រឹត្ត» ដូច្នេះ ចូរ​អ្នក​បង្ហាញ​ជំនឿ​របស់​អ្នក ដោយ​ឥត​មាន​ការ​ប្រព្រឹត្ត​ឲ្យ​ខ្ញុំ​ឃើញ​ផង នោះ​ខ្ញុំ​នឹង​បង្ហាញ​ជំនឿ​របស់​ខ្ញុំ ដោយ​សារ​ការ​ប្រព្រឹត្ត​របស់​ខ្ញុំ​ដែរ។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម