ក្នុងពូជនោះត្រូវបរិភោគសត្វទាំងនេះបាន គឺកណ្តូបតាមពូជវា កន្ទ្រលតាមពូជវា ចង្រិតដែកតាមពូជវា និងចង្រិតដូងតាមពូជវា
ចូរចម្រើនកម្លាំងដៃដែលខ្សោយ ហើយឲ្យក្បាលជង្គង់ដែលញ័របានមាំមួនឡើង។
ប៉ុន្តែ ក្នុងពួកសត្វមានស្លាបដែលវារតោង ឬដើរដោយជើង នោះអ្នករាល់គ្នាត្រូវបរិភោគបានតែសត្វណាដែលមានជើងសម្រាប់ផ្ទាត់នៅដី
តែអស់ទាំងសត្វស្លាបមានជើងបួនដែលវារតោងបាន នោះអ្នករាល់គ្នាត្រូវខ្ពើមឆ្អើមវិញ។
លោកយ៉ូហានមានសម្លៀកបំពាក់ធ្វើពីរោមអូដ្ឋ មានខ្សែក្រវាត់ស្បែកនៅនឹងចង្កេះ លោកបរិភោគកណ្តូប និងទឹកឃ្មុំព្រៃជាអាហារ។
លោកយ៉ូហានមានសម្លៀកបំពាក់ធ្វើពីរោមអូដ្ឋ មានខ្សែក្រវាត់ស្បែកនៅចង្កេះ ហើយលោកបរិភោគកណ្តូប និងទឹកឃ្មុំព្រៃ។
ចូរទទួលអ្នកណាដែលខ្សោយខាងជំនឿ មិនត្រូវជជែកគ្នាពីការប្រកាន់ផ្សេងៗឡើយ។
យើងដែលជាអ្នករឹងមាំ គួរតែទ្រាំទ្រនឹងភាពទន់ខ្សោយរបស់អ្នកដែលមិនរឹងមាំ ហើយមិនត្រូវបំពេញតែចិត្តខ្លួនឯងឡើយ។
ត្រង់ចំណុចនេះ យើងមានសេចក្ដីជាច្រើនដែលត្រូវនិយាយ ជាសេចក្ដីដែលពិបាកនឹងពន្យល់ ព្រោះអ្នករាល់គ្នាបានត្រឡប់ជាព្រងើយនឹងការស្ដាប់។