Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



លេវី‌វិន័យ 10:7

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

អ្នក​រាល់​គ្នា​មិន​ត្រូវ​ចេញ​ពី​ត្រសាល​ជំនុំ​ឡើយ ក្រែង​នឹង​ត្រូវ​ស្លាប់ ដ្បិត​ប្រេង​ចាក់​លាប​របស់​ព្រះ‌យេហូវ៉ា​នៅ​ជាប់​លើ​អ្នក​រាល់​គ្នា​ហើយ» គេ​ក៏​ធ្វើ​តាម​បង្គាប់​របស់​លោក​ម៉ូសេ។

សូមមើលជំពូក ចម្លង

12 ការដាក់ឲ្យឆ្លើយតបគ្នា  

ត្រូវ​បំពាក់​ឲ្យ​អើរ៉ុន​បង​របស់​អ្នក និង​កូន​ប្រុសៗ​របស់​គាត់ រួច​ត្រូវ​ចាក់​ប្រេងតែង​តាំងពួក‌គេ​ឡើង ហើយ​ញែក​ពួក‌គេ​ជា​បរិសុទ្ធ ដើម្បី​ឲ្យ​ពួក‌គេ​បានបំពេញ​មុខ​‌ងារ​ជា​សង្ឃ​បម្រើ​យើង។

ត្រូវ​យក​ប្រេង​សម្រាប់​ចាក់​លាប មក​ចាក់​លើ​ក្បាល ហើយ​តែង​តាំង​គាត់​ឡើង។

ត្រូវ​ចាក់​ប្រេង​លើ​អើរ៉ុន និង​កូន​របស់​គាត់ ព្រម​ទាំង​ញែក​ពួក‌គេ​ចេញ​ជា​បរិសុទ្ធ ដើម្បី​ឲ្យ​ពួក‌គេ​បាន​បំពេញ​មុខ​ងារ​ជា​សង្ឃ​បម្រើ​យើង។

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​អើរ៉ុន​ថា៖

គាត់​មិន​ត្រូវ​ចេញ​ពី​ទី​បរិសុទ្ធ ឬ​បង្អាប់​ទី​បរិសុទ្ធ​របស់​ព្រះ​របស់​ខ្លួន​ឡើយ ដ្បិត​លោក​មាន​ប្រេង​ចាក់​លាប​របស់​ព្រះ​របស់​ខ្លួន ដែល​សម្រាប់​តាំង​ឡើង​ជា​សង្ឃ​នៅ​លើ​ក្បាល​ហើយ យើង​នេះ​ជា​ព្រះ‌យេហូវ៉ា។

ក៏​ចាក់​ប្រេង​ខ្លះ​លើ​ក្បាល​លោក​អើរ៉ុន ទាំង​លាប​ឲ្យ​បាន​បរិសុទ្ធ

រួច​លោក​ម៉ូសេ​ក៏​យក​ប្រេង​លាប និង​ឈាម​ខ្លះ​ដែល​នៅ​លើ​អាសនា​ទៅ​ប្រោះ​លើ​លោក​អើរ៉ុន លើ​សម្លៀក‌បំពាក់​របស់​លោក ព្រម​ទាំង​លើ​ពួក​កូន​លោក និង​សម្លៀក‌បំពាក់​របស់​ពួក​កូន​នោះ​ផង ហើយ​ញែក​លោក​អើរ៉ុន និង​សម្លៀក‌បំពាក់​លោក ព្រម​ទាំង​ពួក​កូន​លោក និង​សម្លៀក‌បំពាក់​របស់​គេ​ចេញ​ជា​បរិសុទ្ធ​ទាំង​អស់។

តែ​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​អ្នក​នោះ​ថា៖ «ទុក​ឲ្យ​មនុស្ស​ស្លាប់​កប់​ខ្មោច​ពួក​គេ​ចុះ ឯ​អ្នក ចូរ​ទៅ​ផ្សាយ​ដំណឹង​អំពី​ព្រះរាជ្យ​របស់​ព្រះ​វិញ»។

ពី​របៀប​ដែល​ព្រះ​បាន​ចាក់​ប្រេង​តាំង​ព្រះ‌យេស៊ូវ ជា​អ្នក​ស្រុក​ណា‌សារ៉ែត ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ និង​ដោយ​ព្រះ‌ចេស្តា ហើយ​ព្រះ‌អង្គ​បាន​យាង​ចុះ​ឡើង​ធ្វើ​ការ​ល្អ ព្រម​ទាំង​ប្រោស​អស់​អ្នកដែល​ត្រូវ​អារក្ស​សង្កត់​សង្កិន​ឲ្យ​បាន​ជា ដ្បិត​ព្រះ​គង់​ជា‌មួយ​ព្រះ‌អង្គ។

គឺ​ព្រះ​ហើយ​ដែល​តាំង​យើង​ឲ្យ​ខ្ជាប់‌ខ្ជួន​ជា​មួយ​អ្នក​រាល់​គ្នា​ក្នុង​ព្រះគ្រីស្ទ ហើយ​ដែល​បាន​ចាក់​ប្រេង​តាំង លើ​យើង




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម