ប៉ុន្តែ ពួកគេមិនបានយល់សេចក្តីនោះទេ ព្រោះជាការលាក់កំបាំងដល់គេ ដើម្បីមិនឲ្យគេគិតឃើញ ហើយគេក៏ខ្លាចមិនហ៊ានទូលសួរព្រះអង្គពីសេចក្តីនោះដែរ។
ពេលនោះ ពេត្រុសនាំព្រះអង្គទៅដោយឡែក ហើយចាប់ផ្ដើមទូលជំទាស់ព្រះអង្គថា៖ «ព្រះអម្ចាស់អើយ សូមទ្រង់មេត្តាប្រណីផង! កុំឲ្យការនេះកើតមានដល់ព្រះអង្គឡើយ»។
កាលពួកសិស្សកំពុងនៅជុំគ្នាក្នុងស្រុកកាលីឡេ ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «កូនមនុស្សនឹងត្រូវគេបញ្ជូនទៅក្នុងដៃរបស់មនុស្ស
អ្នកទាំងនោះក៏រក្សារឿងនោះទុកតែក្នុងចិត្ត ហើយចោទសួរគ្នាពីសេចក្តីរស់ពីស្លាប់ឡើងវិញនេះ មានន័យដូចម្តេច។
ប៉ុន្តែ ពួកគេមិនបានយល់សេចក្តីដែលព្រះអង្គមានព្រះបន្ទូលនោះឡើយ ហើយគេខ្លាចមិនហ៊ានទូលសួរព្រះអង្គ។
ប៉ុន្តែ ពួកសាវកមិនបានយល់សេចក្តីទាំងនោះសោះ ពាក្យនោះជាពាក្យលាក់កំបាំងសម្រាប់គេ ហើយគេមិនបានយល់ថាដូចម្តេចទេ។
តែពួកគាត់មិនយល់ពីពាក្យដែលព្រះអង្គមានព្រះបន្ទូលនោះទេ។
ខណៈនោះ ពួកសិស្សជជែកគ្នា ចង់ដឹងថាអ្នកណាដែលធំជាងក្នុងចំណោមពួកគេ។
មុនដំបូង ពួកសិស្សព្រះអង្គមិនបានយល់សេចក្តីទាំងនោះទេ តែកាលព្រះយេស៊ូវបានតម្កើងឡើងហើយ ទើបគេនឹកឃើញថា មានសេចក្តីទាំងនោះចែងទុកពីព្រះអង្គ ហើយថា គេបានសម្រេចការទាំងនោះថ្វាយព្រះអង្គដែរ។
ពួកបណ្តាជនទូលឆ្លើយព្រះអង្គថា៖ «យើងខ្ញុំបានឮក្នុងក្រឹត្យវិន័យថា ព្រះគ្រីស្ទគង់នៅអស់កល្បជានិច្ច ចុះម្តេចបានជាថា កូនមនុស្សត្រូវលើកឡើងដូច្នេះ? តើអ្នកណាជាកូនមនុស្ស?»
ថូម៉ាសទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ យើងខ្ញុំមិនដឹងថាព្រះអង្គយាងទៅឯណាទេ ធ្វើដូចម្តេចឲ្យយើងខ្ញុំស្គាល់ផ្លូវទៅបាន?»
ពួកសិស្សសួរគ្នាទៅវិញទៅមកថា៖ «មានអ្នកណាយកអ្វីមកជូនលោកពិសាទេដឹង?»