ស៊ីម៉ូនទូលឆ្លើយថា៖ «ខ្ញុំគិតថា គឺអ្នកដែលជំពាក់ច្រើនជាង»។ ព្រះអង្គក៏មានព្រះបន្ទូលទៅគាត់ថា៖ «លោកពិចារណាបានត្រឹមត្រូវមែន»។
ដោយព្រោះមានព្រះហឫទ័យអាណិតអាសូរដល់គាត់ ចៅហ្វាយក៏ដោះលែងគាត់ ទាំងលុបបំណុលរបស់គាត់ចោលទៀតផង។
កាលព្រះយេស៊ូវឃើញថា គាត់ឆ្លើយប្រកបដោយប្រាជ្ញា ព្រះអង្គក៏មានព្រះបន្ទូលទៅគាត់ថា៖ «អ្នកនៅមិនឆ្ងាយពីព្រះរាជ្យរបស់ព្រះទេ»។ បន្ទាប់មក គ្មានអ្នកណាហ៊ានទូលសួរអ្វីដល់ព្រះអង្គទៀតឡើយ។
កាលកំពុងតែនាំគ្នាទៅ នោះទ្រង់យាងចូលទៅភូមិមួយ ហើយមានស្ត្រីម្នាក់ឈ្មោះម៉ាថា បានយាងព្រះអង្គចូលទៅក្នុងផ្ទះ។
កាលគេគ្មានអ្វីនឹងសង គាត់ក៏លុបបំណុលអ្នកទាំងពីរនោះទៅ។ ឥឡូវនេះ ក្នុងចំណោមអ្នកទាំងពីរ តើអ្នកណាស្រឡាញ់គាត់ជាង?»
បន្ទាប់មក ព្រះអង្គបែរទៅរកស្ត្រីនោះ តែមានព្រះបន្ទូលទៅស៊ីម៉ូនថា៖ «លោកឃើញស្ត្រីនេះឬទេ? ខ្ញុំបានចូលមកក្នុងផ្ទះលោក តែលោកមិនបានឲ្យទឹកខ្ញុំលាងជើងទេ តែនាងបានសម្រក់ទឹកភ្នែកជោកជើងខ្ញុំ ហើយយកសក់នាងជូតជើងខ្ញុំទៀតផង។
ហេតុនេះខ្ញុំសូមជម្រាបលោកថា នាងបានទទួលការអត់ទោសឲ្យរួចពីបាបជាច្រើនរបស់នាងហើយ ដ្បិតនាងមានសេចក្តីស្រឡាញ់ច្រើន។ ប៉ុន្តែ អ្នកណាដែលទទួលការអត់ទោសឲ្យតិច នោះក៏ស្រឡាញ់តិចដែរ»។