ដូច្នេះ តើអ្នករាល់គ្នាបានចេញទៅមើលអ្វី? មើលហោរាឬ? មែនហើយ ខ្ញុំប្រាប់អ្នករាល់គ្នាថា គាត់វិសេសជាងហោរាទៅទៀត។
រីឯកូនវិញ គេនឹងហៅកូនថា ជាហោរារបស់ព្រះដ៏ខ្ពស់បំផុត ដ្បិតកូននឹងដើរមុខព្រះអម្ចាស់ ដើម្បីរៀបចំផ្លូវថ្វាយព្រះអង្គ
មានក្រឹត្យវិន័យ និងទំនាយរបស់ពួកហោរា រហូតមកដល់លោកយ៉ូហាន តាំងពីនោះមក គេបានផ្សាយដំណឹងអំពីព្រះរាជ្យរបស់ព្រះទូទៅ ហើយមនុស្សទាំងអស់កំពុងតែខំប្រឹងចូល។
តែបើយើងឆ្លើយថា "មកពីមនុស្ស" នោះប្រជាជននឹងយកថ្មគប់យើងមិនខាន ព្រោះគេជឿប្រាកដថា យ៉ូហាននេះជាហោរាមែន»។
តើអ្នករាល់គ្នាបានចេញទៅមើលអ្វី? ទៅមើលមនុស្សស្លៀកពាក់ល្អរុងរឿងឬ? មើល៍! អស់អ្នកដែលស្លៀកពាក់ល្អរុងរឿង ហើយរស់នៅដោយប្រណិត គេនៅក្នុងដំណាក់ស្តេចឯណោះ។
ដ្បិតគឺអ្នកនេះហើយ ដែលមានសេចក្តីចែងទុកអំពីគាត់ថា "មើល៍! យើងចាត់ទូតរបស់យើងឲ្យទៅមុនអ្នក គាត់នឹងរៀបចំផ្លូវរបស់អ្នកនៅមុខអ្នក"
ឯលោកយ៉ូហាន លោកជាចង្កៀងដែលឆេះ ហើយភ្លឺ អ្នករាល់គ្នាក៏ចូលចិត្ត អរសប្បាយក្នុងពន្លឺរបស់លោកមួយគ្រាដែរ។