លូកា 6:27ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦«ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាដែលកំពុងស្តាប់ថា ចូរអ្នករាល់គ្នាស្រឡាញ់ខ្មាំងសត្រូវរបស់ខ្លួន ចូរធ្វើល្អចំពោះអស់អ្នកដែលស្អប់អ្នករាល់គ្នា សូមមើលជំពូក |
ប៉ុន្ដែ ចូរស្រឡាញ់ខ្មាំងសត្រូវរបស់អ្នករាល់គ្នា ចូរធ្វើល្អ ហើយឲ្យគេខ្ចី ដោយកុំសង្ឃឹមចង់បានអ្វីមកវិញឡើយ។ អ្នករាល់គ្នានឹងបានរង្វាន់យ៉ាងធំ ហើយអ្នករាល់គ្នានឹងធ្វើជាកូនរបស់ព្រះដ៏ខ្ពស់បំផុត ដ្បិតព្រះអង្គមានព្រះហឫទ័យសប្បុរសចំពោះមនុស្សអកត្តញ្ញូ និងមនុស្សអាក្រក់ដែរ។