គេនាំគ្នាស្តាប់ព្រះអង្គ ហើយដើម្បីឲ្យបានជាពីជំងឺផ្សេងៗរបស់គេ ឯអស់អ្នកដែលមានវិញ្ញាណអាក្រក់ធ្វើទុក្ខក៏បានជាដែរ។
ពេលនោះ មានស្ត្រីសាសន៍កាណានម្នាក់នៅតំបន់នោះ បានចេញមក ហើយស្រែកឡើងថា៖ «ព្រះអម្ចាស់ ជាព្រះរាជវង្សព្រះបាទដាវីឌអើយ សូមអាណិតមេត្តាខ្ញុំម្ចាស់ផង! កូនស្រីខ្ញុំម្ចាស់ត្រូវអារក្សចូល នាងវេទនាណាស់»។
«ព្រះអម្ចាស់អើយ! សូមទ្រង់ប្រោសមេត្តាដល់កូនប្រុសរបស់ទូលបង្គំផង ដ្បិតវាឆ្កួតជ្រូក ហើយវេទនាខ្លាំងណាស់។ វាដួលទៅក្នុងភ្លើង និងទៅក្នុងទឹកជាញឹកញាប់។
ព្រះអង្គបានយាងចុះមកវិញជាមួយពួកគេ ហើយឈរនៅកន្លែងមួយរាបស្មើ។ នៅទីនោះ មានសិស្សរបស់ព្រះអង្គជាច្រើន និងមហាជនជាច្រើនមកពីគ្រប់កន្លែងនៅស្រុកយូដា ពីក្រុងយេរូសាឡិម ពីស្រុកទីរ៉ុស និងស្រុកស៊ីដូន។
មនុស្សទាំងអស់ប្រជ្រៀតគ្នាចង់ពាល់ព្រះអង្គ ដ្បិតមានព្រះចេស្តាចេញពីព្រះអង្គ មកប្រោសគេឲ្យជាទាំងអស់គ្នា។
មនុស្សជាច្រើននៅជុំវិញក្រុងយេរូសាឡិម បាននាំគ្នាយកអ្នកជំងឺ និងអ្នកដែលមានវិញ្ញាណអាក្រក់ចូលមកជាមួយ ហើយគេបានជាទាំងអស់គ្នា។