Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



លូកា 5:5

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ស៊ីម៉ូន​ទូល​តប​ថា៖ «លោក​គ្រូ យើង​ខ្ញុំ​ខំ​អូស​អួន​ពេញ​មួយ​យប់ ចាប់​មិន​បាន​ត្រី​សោះ តែ​ខ្ញុំ​នឹង​ទម្លាក់​អួន​តាម​ពាក្យ​របស់​លោក​គ្រូ»។

សូមមើលជំពូក ចម្លង

14 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​នេសាទ​ត្រី​នឹង​ឈរ​នៅ​មាត់​សមុទ្រ​នោះ ចាប់​ពី​អេន-កេឌី រហូត​ដល់​អេន-អេកលែម ទី​នោះ​នឹង​បាន​ជា​ទី​សម្រាប់​បង់​សំណាញ់ ឯ​ត្រី​នៅ​ក្នុង​ទឹក​នោះ នឹង​មាន​យ៉ាង​សន្ធឹក​គ្រប់​បែប​តាម​ពូជ ដូច​ជា​ត្រី​នៅ​ក្នុង​សមុទ្រ​ធំ​ដែរ

ស្រែក​ទូល​ថា៖ «ឱ​ព្រះ‌យេស៊ូវ ជា​ម្ចាស់​អើយ សូម​មេត្តា​ប្រោស​យើង​ខ្ញុំ​ផង»។

គេ​ចូល​ទៅ​ដាស់​ព្រះ‌អង្គ ទូល​ថា៖ «លោក​គ្រូ! លោកគ្រូ! យើង​ខ្ញុំ​ស្លាប់​ឥឡូវ​ហើយ»។ ព្រះ‌អង្គ​តើន​ឡើង ហើយ​បន្ទោស​ខ្យល់ និង​រលក​ដែល​កំពុង​បោក​បក់​ជា​ខ្លាំង​នោះ រួច​វា​ក៏​ឈប់ ហើយ​ស្ងប់​ទៅ។

ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​សួរ​ថា៖ «អ្នក​ណា​ពាល់​ខ្ញុំ?»។ កាល​គ្រប់​គ្នា​ប្រ‌កែក ពេត្រុស​ទូល​ថា៖ «លោក​គ្រូ បណ្តា‌ជន​កំពុង​ប្រជ្រៀត​គ្នា​ជុំ​វិញ​លោក​គ្រូ!»។

ពេល​លោក​ទាំង​ពីរ​នោះ​កំពុង​តែ​ចាក​ចេញ​ពី​ព្រះ‌យេស៊ូវ​ទៅ ពេត្រុស​ទូល​ថា៖ «លោក​គ្រូ ល្អ​ណាស់​ដែល​យើង​ខ្ញុំ​បាន​នៅ​ទី​នេះ សូម​ឲ្យ​យើង​ខ្ញុំ​ធ្វើ​ត្រសាល​បី គឺ​មួយ​សម្រាប់​លោក​គ្រូ មួយ​សម្រាប់​លោក​ម៉ូសេ ហើយ​មួយ​សម្រាប់​លោក​អេលី‌យ៉ា» ដោយ​មិន​ដឹង​ថា​ខ្លួន​និយាយ​អ្វី​ឡើយ។

យ៉ូហាន​ទូល​ឆ្លើយ​ថា៖ «លោក​គ្រូ យើង​ខ្ញុំ​បាន​ឃើញ​មនុស្ស​ម្នាក់​កំពុង​តែ​ដេញ​អារក្ស ក្នុង​នាម​លោក​គ្រូ តែ​យើង​ខ្ញុំ​បាន​ឃាត់​គាត់ ដោយ​ព្រោះ​គាត់​មិន​បាន​មក​តាម​ព្រះ‌អង្គ​ជា​មួយ​យើង​ខ្ញុំ​ទេ»។

បើ​អ្នក​រាល់​គ្នា​ធ្វើ​តាម​អ្វី​ដែល​ខ្ញុំ​បង្គាប់ នោះ​អ្នក​រាល់​គ្នា​ពិត​ជា​មិត្ត​សម្លាញ់​របស់​ខ្ញុំ​មែន។

មាតា​ព្រះ‌អង្គ​ប្រាប់​ពួក​អ្នក​បម្រើ​ថា៖ «ចូរ​ធ្វើ​តាម​អ្វី​ដែល​លោក​ប្រាប់​ចុះ»។

ស៊ីម៉ូន-ពេត្រុស​និយាយ​ទៅ​គេ​ថា៖ «ខ្ញុំ​ទៅ​នេសាទ​ត្រី​ហើយ» គេ​ឆ្លើយ​ទៅ​គាត់​ថា៖ «យើង​ទៅ​ជាមួយ​ដែរ»។ គេ​ក៏​នាំ​គ្នា​ចុះ​ទូក​ចេញ​ទៅ តែ​យប់​នោះ​គេ​ចាប់​ត្រី​មិន​បាន​សោះ។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម