Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



លូកា 4:16

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កាល​ព្រះ‌អង្គ​យាង​ទៅ​ណាសា‌រ៉ែត ជា​ស្រុក​ដែល​ព្រះ‌អង្គ​គង់​នៅ​ពី​កុមារ ព្រះ‌អង្គ​យាង​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ​នៅ​ថ្ងៃ​សប្ប័ទ តាម​ទម្លាប់​របស់​ព្រះ‌អង្គ។ ព្រះ‌អង្គ​ក្រោក​ឈរ​ឡើង ដើម្បី​អាន​គម្ពីរ

សូមមើលជំពូក ចម្លង

14 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​បាន​តាំង​ទី​លំនៅ នៅ​ភូមិ​មួយ​ឈ្មោះ​ថា​ណាសា‌រ៉ែត ដើម្បី​ឲ្យ​បាន​សម្រេច​តាម​សេចក្តី​ដែល​បាន​ថ្លែង​ទុក​មក តាម​រយៈ​ពួក​ហោរា​ថា៖ «គេ​នឹង​ហៅ​ព្រះ‌អង្គ​ថា ជា​អ្នក​ស្រុក​ណាសា‌រ៉ែត»។

កាល​បាន​ធ្វើ​សម្រេច​គ្រប់​ទាំង​អស់ តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អម្ចាស់​ហើយ ពួក​គាត់​ក៏​នាំ​គ្នា​វិល​ត្រឡប់​ទៅ​ស្រុក​វិញ គឺ​ទៅ​ភូមិ​ណាសា‌រ៉ែត ក្នុង​ស្រុក​កាលី‌ឡេ។

កាល​ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​បាន​ដប់​ពីរ​ព្រះ‌វស្សា ពួក​គេ​ក៏​នាំ​គ្នា​ឡើង​ទៅ​ចូល​រួម​ពិធី​បុណ្យ តាម​ទំនៀម​ទម្លាប់។

បន្ទាប់​មក ព្រះ‌អង្គ​ក៏​យាង​ចុះ​ទៅ​ភូមិ​ណាសា‌រ៉ែត​ជា​មួយ​ពួក​គាត់​វិញ ហើយ​ធ្វើ​តាម​ឱវាទ​របស់​ពួក​គាត់។ ឯ​មាតា​របស់​ព្រះ‌អង្គ បាន​រក្សា​រឿង​ទាំង​នោះ​ទុក​នៅ​ក្នុង​ចិត្ត។

ព្រះ‌អង្គ​បង្រៀន​នៅ​ក្នុង​សាលា​ប្រជុំ​របស់​គេ ហើយ​គេ​សរសើរ​តម្កើង​ព្រះ‌អង្គ​គ្រប់​គ្នា។

គេ​ក៏​យក​គម្ពីរ​ហោរា​អេសាយ​មក​ថ្វាយ​ព្រះ‌អង្គ។ ព្រះ‌អង្គ​បាន​បើក​គម្ពីរ ហើយ​រក​ឃើញ​កន្លែង​ដែល​មាន​ចែង​ទុក​មក​ថា៖

ពេល​នោះ ព្រះ‌អង្គ​ចាប់​ផ្ដើម​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «នៅ​ថ្ងៃ​នេះ បទ​គម្ពីរ​នេះ​បាន​សម្រេច​នៅ​ត្រចៀក​អ្នក​រាល់​គ្នា​ហើយ»។

ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ពិត​ប្រាកដ​ជា​អ្នក​រាល់​គ្នា​នឹង​និយាយ​សុភាសិត​នេះ​ដាក់​ខ្ញុំ​ថា៖ "គ្រូ‌ពេទ្យ​អើយ ចូរ​មើល​ខ្លួន​ឯង​ឲ្យ​ជា​សិន​ទៅ!" អ្វី​ដែល​យើង​បាន​ឮ​ថា អ្នក​ធ្វើ​នៅ​ក្រុង​កាពើណិម ចូរ​ធ្វើ​នៅ​ទី​នេះ ក្នុង​ស្រុក​របស់​ខ្លួន​ផង​ទៅ!»។

ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «ខ្ញុំ​បាន​និយាយ​ប្រាប់​មនុស្ស​លោក នៅ​កណ្តាល​ជំនុំ ខ្ញុំ​តែង​តែ​បង្រៀន​ក្នុង​សាលា​ប្រជុំ និង​ក្នុង​ព្រះ‌វិហារ ជា​កន្លែង​ដែល​ពួក​សាសន៍​យូដា​ប្រជុំ​គ្នា ខ្ញុំ​មិន​ដែល​និយាយ​ដោយ​សម្ងាត់​ទេ។

លោក​ប៉ុល​ក៏​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ តាម​ទម្លាប់​របស់​លោក ហើយ​ជជែក​វែក​ញែក​អំពី​បទ​គម្ពីរ​ជាមួយ​ពួកគេ អស់​រយៈ​ពេល​បី​ថ្ងៃ​សប្ប័ទ




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម