Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



លូកា 3:33

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ណាសូន​ជា​កូន​អេមី‌ណាដាប់ អេមី‌ណាដាប់​ជា​កូន​អើរ៉ាម អើរ៉ាម​ជា​កូន​អែសរ៉ូម អែសរ៉ូម​ជា​កូន​ពេរេស ពេរេស​ជា​កូន​យូដា

សូមមើលជំពូក ចម្លង

15 ការដាក់ឲ្យឆ្លើយតបគ្នា  

នាង​មាន​ទម្ងន់ ហើយ​បង្កើត​បាន​កូន​ប្រុស​មួយ​ទៀត នាង​ពោល​ថា៖ «ពេល​នេះ ខ្ញុំ​នឹង​សរសើរ​តម្កើង ព្រះ‌យេហូវ៉ា»។ ហេតុ​នេះ​ហើយ​បាន​ជា​នាង​ដាក់​ឈ្មោះ​កូន​នោះ​ថា "យូដា"។ បន្ទាប់​មក នាង​ក៏​លែង​មាន​កូន​ទៀត។

ប៉ុន្ដែ កាល​កូន​នោះ​បាន​ដក​ដៃ​ចូល​ទៅ​វិញ នោះ​មើល៍ បង​វា​ក៏​កើត​ចេញ​មក ហើយ​ឆ្មប​ពោល​ថា៖ «ម្ដេច​ក៏​ឯង​ប្រជែង​ខ្លួន​ចេញ​មកដូច្នេះ!» ហេតុ​នេះ​ហើយ​បាន​ជា​គេ​ដាក់​ឈ្មោះ​កូន​នោះ​ថា "ពេរេស" ។

កូន​របស់​យូដា គឺ​អ៊ើរ អូណាន់ សេឡា ពេរេស និង​សេរ៉ាស (តែ​អ៊ើរ និង​អូណាន់​បាន​ស្លាប់​នៅ​ស្រុក​កាណាន) ហើយ​កូន​របស់​ពេរេស គឺ​ហេស្រុន និង​ហាមុល។

យូដា​អើយ បង‌ប្អូន​របស់​កូន​នឹង​សរសើរ​កូន ដៃ​របស់​កូន​នឹង​ចាប់​កញ្ចឹង​ក ខ្មាំង​សត្រូវ​របស់​កូន បង​ប្អូន​បង្កើត​របស់​កូន​នឹង​ឱន​គោរព​កូន។

ក្នុង​ពួក​កូន​របស់​ពេរេស​ជា​កូន​យូដា មាន​អ៊ូថាយ ជា​កូន​អាំមី‌ហ៊ូត ដែល​ជា​កូន​អំរី អំរី​ជា​កូន​អ៊ីមរី អ៊ីមរី​ជា​កូន​បានី។

អស់​អ្នក​ដែល​ដំឡើង​ត្រសាល​នៅ​ទិស​ខាង​កើត​ជា​ទិស​ថ្ងៃ​រះ ជា​ជំរំ​កង​ពល​នៃ​កុល‌សម្ព័ន្ធ​យូដា តាម​អង្គ‌ភាព​របស់​គេ។ មេ​ដឹក​នាំ​លើ​កូន​ចៅ​យូដា គឺ​ណាសូន ជា​កូន​របស់​អ័មី‌ណា‌ដាប់

ហើយ​គោ​ឈ្មោល​ពីរ ចៀម​ឈ្មោល​ប្រាំ ពពែរ​ឈ្មោល​ប្រាំ និង​កូន​ចៀម​ឈ្មោល​អាយុ​មួយ​ខួប​ប្រាំ សម្រាប់​ជា​តង្វាយ​មេត្រី នេះ​ហើយ​ជា​តង្វាយ​របស់​ណាសូន ជា​កូន​អ័មី‌ណា‌ដាប់។

ដាវីឌ​ជា​កូន​អ៊ីសាយ អ៊ីសាយ​ជា​កូន​អូបិឌ អូបិឌ​ជា​កូន​បូអូស បូអូស​ជា​កូន​សាលម៉ូន សាលម៉ូន​ជា​កូន​ណាសូន

យូដា​ជា​កូន​យ៉ាកុប យ៉ាកុប​ជា​កូន​អ៊ីសាក អ៊ីសាក​ជា​កូន​អ័ប្រា‌ហាំ អ័ប្រា‌ហាំ​ជា​កូន​ថេរ៉ា ថេរ៉ា​ជា​កូន​ណាឃរ

សូម​ឲ្យ​អ្នក​បាន​បង្កើត​គ្រួសារ​ឡើង ពី​ពូជ​ដែល​ព្រះ‌យេហូវ៉ា​នឹង​ប្រទាន​ដល់​អ្នក តាម​រយៈ​ស្ត្រី​នេះ ឲ្យ​បាន​ដូច​ជា​គ្រួ​របស់​ពេរេស ជា​កូន​ដែល​នាង​តាម៉ារ​បាន​បង្កើត​ឲ្យ​យូដា​ដែរ»។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម