ពេត្រុសប្រកែកថា៖ «អ្នកអើយ ខ្ញុំមិនដឹងថាអ្នកនិយាយពីអ្វីទេ» កាលគាត់កំពុងតែនិយាយនៅឡើយ នោះស្រាប់តែមាន់រងាវឡើង។
ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «ខ្ញុំប្រាប់អ្នកជាប្រាកដថា នៅយប់នេះឯង មុនមាន់រងាវ អ្នកនឹងប្រកែកបីដងថាមិនស្គាល់ខ្ញុំ»។
ព្រះយេស៊ូវមានព្រះបន្ទូលថា៖ «ពេត្រុសអើយ ខ្ញុំប្រាប់អ្នកថា នៅថ្ងៃនេះ មាន់មិនរងាវឡើយ ទាល់តែអ្នកបានប្រកែកបីដងថា មិនស្គាល់ខ្ញុំ»។
ប្រហែលជាមួយម៉ោងក្រោយមក មានម្នាក់ទៀតថា៖ «អ្នកនេះប្រាកដជាបាននៅជាមួយអ្នកនោះដែរ ដ្បិតជាសាសន៍កាលីឡេដូចគ្នា»។
ព្រះអម្ចាស់បែរទតមើលពេត្រុស នោះពេត្រុសក៏នឹកឃើញព្រះបន្ទូលរបស់ព្រះអម្ចាស់ ដែលមានព្រះបន្ទូលមកគាត់ថា៖ «មុនដែលមាន់រងាវ អ្នកនឹងប្រកែកបីដងថាមិនស្គាល់ខ្ញុំ»។
ពេត្រុសក៏ប្រកែកម្តងទៀត រំពេចនោះស្រាប់តែមាន់ក៏រងាវឡើង។