ពិធីបុណ្យនំបុ័ងឥតដំបែ ដែលហៅថាបុណ្យរំលង នោះជិតមកដល់ហើយ។
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេ និងលោកអើរ៉ុននៅស្រុកអេស៊ីព្ទថា៖
នៅថ្ងៃដំបូងនៃពិធីបុណ្យនំបុ័ងឥតដំបែ ជាពេលដែលគេត្រូវសម្លាប់កូនចៀមធ្វើយញ្ញបូជា សម្រាប់បុណ្យរំលង ពួកសិស្សទូលព្រះអង្គថា៖ «តើលោកគ្រូចង់ឲ្យយើងខ្ញុំទៅរៀបចំអាហារបុណ្យរំលង ជូនលោកគ្រូនៅកន្លែងណា?»
នៅមុនពិធីបុណ្យរំលង ព្រះយេស៊ូវជ្រាបថា ពេលកំណត់ដែលព្រះអង្គត្រូវចេញពីលោកនេះ ទៅឯព្រះវរបិតាវិញ បានមកដល់ហើយ ហើយដែលព្រះអង្គបានស្រឡាញ់សិស្សរបស់ព្រះអង្គនៅក្នុងពិភពលោកនេះ ព្រះអង្គក៏ស្រឡាញ់គេរហូតដល់ទីបំផុត។