Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



លូកា 20:9

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌អង្គ​ចាប់​ផ្តើម​មាន​ព្រះ‌បន្ទូល​ទៅ​បណ្តា‌ជន ជា​រឿង​ប្រៀប​ធៀប​នេះ​ថា៖ «មាន​បុរស​ម្នាក់​បាន​ដាំ​ទំពាំង​បាយ​ជូរ​ក្នុង​ចម្ការ​មួយ ហើយ​ប្រវាស់​ទៅ​ឲ្យ​ពួក​អ្នក​ធ្វើ​ចម្ការ រួច​ក៏​ចេញ​ទៅ​ស្រុក​មួយ​ផ្សេង​ទៀត អស់​រយៈ​ពេល​ជា​យូរ។

សូមមើលជំពូក ចម្លង

15 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​បាន​ផ្សាំ​អ្នក​ទុក​ជា​ទំពាំង‌បាយ‌ជូរ​សម្រាំង ជា​ពូជ​យ៉ាង​ល្អ​បំផុត ម្តេចបាន​ជា​អ្នក​ក្លាយ​ទៅ​ជា ខ្នែង​របស់​ដើម​ទំពាំង‌បាយ‌ជូរ​ដទៃ ដល់​យើង​ដូច្នេះ?

«ដ្បិត​ដំណើរ​នេះ​ប្រៀប​ដូច​ជា​បុរស​ម្នាក់ ដែល​ហៀប​នឹង​ចេញ​ដំណើរ បាន​ហៅ​ពួក​អ្នក​បម្រើ​របស់​ខ្លួន​មក​ប្រគល់​ទ្រព្យ​សម្បត្តិ​ទុក​នឹង​គេ។

ដូច្នេះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «មាន​បុរស​ត្រកូល​ខ្ពស់​ម្នាក់ រៀប​នឹង​ចេញ​ទៅ​ស្រុក​ឆ្ងាយ ដើម្បី​ទទួល​រាជ្យមួយ រួច​ត្រឡប់​មក​វិញ។

លុះ​ដល់​រដូវ​ទុំ​ហើយ គាត់​ក៏​ចាត់​បាវ​បម្រើ​ទៅ​ជួប​ពួក​អ្នក​ធ្វើ​ចម្ការ ដើម្បី​ឲ្យ​គេ​ចែក​ផល​ទំពាំង​បាយ​ជូរ​មក​គាត់ តែ​ពួក​អ្នក​ទាំង​នោះ​បាន​វាយ​អ្នក​បម្រើ ហើយ​បណ្ដេញ​គាត់​ឲ្យ​មក​វិញ​ដៃ​ទទេ។

ព្រះ‌យេស៊ូវ​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ដូច្នេះ ខ្ញុំ​ក៏​មិន​ប្រាប់​អ្នក​រាល់​គ្នា​ឲ្យ​ដឹង​ថា​ខ្ញុំ​ធ្វើ​ការ​ទាំង​នេះ ដោយ​អាង​អំណាច​អ្វី​ដែរ»។

«ត្រូវតែង​តាំង​ពួក​ចៅ‌ក្រម និង​ពួក​មេ​ដឹក​នាំ នៅ​គ្រប់​ទាំង​ក្រុង​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ប្រទាន​ឲ្យអ្នក តាម​កុល‌សម្ព័ន្ធ​របស់​អ្នក ហើយ​អ្នក​ទាំង​នោះ​នឹង​ជំនុំ‌ជម្រះប្រជា‌ជន​ដោយ​យុត្តិ‌ធម៌។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម