ដូចមានសេចក្តីចែងទុកក្នុងក្រឹត្យវិន័យរបស់ព្រះអម្ចាស់ថា៖ «គ្រប់ទាំងកូនប្រុសៗ ដែលកើតពីផ្ទៃម្តាយមកមុនបង្អស់ នោះត្រូវរាប់ជាបរិសុទ្ធថ្វាយព្រះអម្ចាស់»
«ក្នុងចំណោមកូនចៅអ៊ីស្រាអែល ត្រូវញែកកូនច្បងទាំងអស់សម្រាប់យើង គឺកូនដំបូងទាំងអស់ដែលកើតពីពោះម្តាយ ទោះមនុស្ស ឬសត្វក្ដី នោះជារបស់យើង»។
មិនត្រូវបង្អង់នឹងថ្វាយភោគផលដំបូងពីស្រែចម្ការ និងពីប្រេងអូលីវរបស់អ្នកមកយើងឡើយ ឯកូនប្រុសច្បងរបស់អ្នកក៏ត្រូវប្រគល់មកយើងដែរ។
អស់ទាំងកូនដែលកើតពីផ្ទៃមុនគេជារបស់យើង ព្រមទាំងកូនឈ្មោលដំបូងរបស់សត្វអ្នកទាំងប៉ុន្មាន ទោះជាគោ ឬចៀមក្តី។
គ្រប់ទាំងអស់ដែលកើតពីពោះមកមុនគេ ដែលត្រូវថ្វាយដល់ព្រះយេហូវ៉ា ទោះមនុស្ស ឬសត្វក្តី នោះនឹងបានជារបស់អ្នក តែអ្នកត្រូវលោះកូនច្បងរបស់មនុស្ស និងលោះកូនដំបូងរបស់សត្វដែលមិនស្អាត។
ដ្បិតអស់ទាំងកូនច្បងជាចំណែករបស់យើង ព្រោះកាលយើងបានសម្លាប់អស់ទាំងកូនច្បងនៅស្រុកអេស៊ីព្ទ នោះយើងបានញែកអស់ទាំងកូនច្បងក្នុងសាសន៍អ៊ីស្រាអែលចេញទុកសម្រាប់យើង គឺទាំងមនុស្ស និងសត្វជាចំណែករបស់យើង។ យើងជាព្រះយេហូវ៉ា»។