ដោយមានព្រះបន្ទូលថា៖ «ត្រូវចូលទៅក្នុងភូមិខាងមុខនុ៎ះ កាលណាចូលដល់ហើយ នោះនឹងឃើញកូនលាមួយដែលគេចងទុក មិនទាន់មានអ្នកណាជិះនៅឡើយ ចូរស្រាយវាដឹកយកមក។
ដោយមានព្រះបន្ទូលទៅគេថា៖ «ចូរទៅភូមិខាងមុខនោះទៅ ហើយភ្លាមនោះអ្នកនឹងឃើញមេលាមួយ ដែលគេចងទុកជាមួយកូនរបស់វា។ ចូរស្រាយវា ហើយយកមកឲ្យខ្ញុំ។
ពេលព្រះអង្គយាងទៅជិតដល់ភូមិបេតផាសេ និងភូមិបេតថានី នៅក្បែរភ្នំ ហៅថាភ្នំដើមអូលីវហើយនោះ ព្រះអង្គចាត់សិស្សពីរនាក់ឲ្យទៅ
បើអ្នកណាសួរអ្នកថា "ស្រាយវាធ្វើអី?" ត្រូវឆ្លើយថា "ព្រះអម្ចាស់ត្រូវការវា"»។
ដូច្នេះ អ្នកដែលព្រះអង្គបានចាត់នោះ ក៏បានឃើញដូចជាព្រះអង្គប្រាប់ពួកគេមែន។
ឥឡូវនេះ ខ្ញុំបានប្រាប់អ្នករាល់គ្នា មុនហេតុការណ៍នោះកើតឡើង ដើម្បីកាលណាហេតុការណ៍នោះកើតឡើង អ្នករាល់គ្នានឹងជឿ។