ឯពួកអ្នកដែលដើរមុន គេកំហែងគាត់ឲ្យនៅស្ងៀម តែគាត់ស្រែករឹតតែខ្លាំងឡើងថា៖ «ឱព្រះរាជវង្សព្រះបាទដាវីឌអើយ សូមអាណិតមេត្តាទូលបង្គំផង»។
ឱព្រះយេហូវ៉ាអើយ ទូលបង្គំបានអំពាវនាវរកព្រះអង្គ សូមប្រញាប់យាងមករកទូលបង្គំ ពេលទូលបង្គំអំពាវនាវរកព្រះអង្គ សូមផ្ទៀងព្រះកាណ៌ស្តាប់សំឡេងទូលបង្គំផង!
«ចូរសូម នោះនឹងឲ្យមកអ្នក ចូរស្វែងរក នោះអ្នកនឹងបានឃើញ ចូរគោះ នោះនឹងបើកឲ្យអ្នក។
ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «មនុស្សមានជំនឿតិចអើយ! ហេតុអ្វីបានជាអ្នករាល់គ្នាភ័យខ្លាចដូច្នេះ?» រួចព្រះអង្គក្រោកឈរឡើង ហើយបន្ទោសខ្យល់ និងសមុទ្រ នោះសមុទ្រក៏ស្ងប់ឈឹង។
ពេលព្រះយេស៊ូវយាងចេញពីទីនោះ មានមនុស្សខ្វាក់ពីរនាក់ដើរតាមព្រះអង្គទាំងស្រែកឡើងថា៖ «ព្រះរាជវង្សព្រះបាទដាវីឌអើយ! សូមទ្រង់ប្រោសមេត្តាដល់យើងខ្ញុំផង»។
វេទនាដល់អ្នករាល់គ្នា ពួកអ្នកប្រាជ្ញច្បាប់អើយ ដ្បិតអ្នករាល់គ្នាបានដកកូនសោនៃចំណេះដឹងចេញហើយ ខ្លួនអ្នករាល់គ្នាមិនបានចូល ហើយថែមទាំងរាំងរាអស់អ្នកដែលកំពុងចូល មិនឲ្យគេចូលទៀតផង»។
បន្ទាប់មក ព្រះយេស៊ូវមានព្រះបន្ទូលជារឿងប្រៀបធៀបទៅគេ ដើម្បីបង្ហាញថា ត្រូវតែអធិស្ឋានជានិច្ច ឥតរសាយចិត្តឡើយ។
មានគេនាំក្មេងតូចៗមករកព្រះយេស៊ូវ ដើម្បីឲ្យព្រះអង្គបានពាល់ពួកគេ តែពេលពួកសិស្សបានឃើញ ក៏បន្ទោសដល់គេ។
គាត់ក៏ស្រែកឡើងថា៖ «ឱព្រះយេស៊ូវ ជាព្រះរាជវង្សព្រះបាទដាវីឌអើយ សូមអាណិតមេត្តាទូលបង្គំផង»។
ព្រះយេស៊ូវក៏ឈប់ ហើយបង្គាប់ឲ្យគេនាំគាត់មក។ កាលគាត់មកជិតហើយ ព្រះអង្គមានព្រះបន្ទូលសួរថា៖
មានពួកផារិស៊ីខ្លះ ដែលនៅក្នុងចំណោមមនុស្ស គេទូលព្រះអង្គថា៖ «លោកគ្រូ ត្រូវស្តីបន្ទោសដល់ពួកសិស្សលោកផង»។
កាលព្រះអង្គកំពុងតែមានព្រះបន្ទូលនៅឡើយ មានម្នាក់មកពីផ្ទះមេសាលាប្រជុំនោះ ជម្រាបថា៖ «កូនស្រីលោកស្លាប់ហើយ សូមកុំរំខានលោកគ្រូទៀតអី!»។
ខ្ញុំបានអង្វរដល់ព្រះអម្ចាស់បីដង ដើម្បីឲ្យបន្លានេះថយចេញពីខ្ញុំ