Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



លូកា 17:27

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដ្បិត​នៅ​ជំនាន់​នោះ គេ​កំពុង​តែ​ស៊ី​ផឹក ជប់​លៀង រៀប‌ការ​ប្តី​ប្រពន្ធ មក​ទល់​នឹង​ថ្ងៃ​លោក​ណូអេ​បាន​ចូល​ទៅ​ក្នុង​ទូក​ធំ នោះ​ទឹកជំនន់​ក៏​មក​លិច​បំផ្លាញ​គេ​គ្រប់​គ្នា​អស់​ទៅ ។

សូមមើលជំពូក ចម្លង

16 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌អម្ចាស់​បាន​លុប​បំបាត់​ជីវិត​ទាំង‌ប៉ុន្មាន​អស់​ពី​ផែន‌ដី ចាប់​ពី​មនុស្ស​រហូត​ដល់​សត្វ​ជើង​បួន សត្វ​លូន​វារ និង​សត្វ​ហើរ​លើ​អាកាស គឺ​ទាំង​អស់​ត្រូវ​វិនាស​បាត់​ពី​ផែន‌ដី នៅ​សល់​តែ​លោក​ណូអេ និង​អស់​អ្នក​ដែល​នៅ​ក្នុង​ទូក​ជា‌មួយ​លោក​ប៉ុណ្ណោះ។

លោក​ណូអេ កូន​ប្រុសៗ និង​ប្រពន្ធ ព្រម​ទាំង​កូន​ប្រសា​ស្រី​របស់​លោក ក៏​នាំ​គ្នា​ចូល​ទៅ​ក្នុង​ទូក ដើម្បី​ឲ្យ​បាន​រួច​ផុត​ពី​ទឹក​ជំនន់។

ទ្រូង​ខ្ញុំ​ពើត​ខ្ទោកៗ សេចក្ដី​ស្ញែង‌ខ្លាច​យ៉ាង​សម្បើម​បាន​បំភ័យ​ខ្ញុំ វេលា​ព្រលប់​ដែល​ជា​ពេល​សប្បាយ​ដល់​ខ្ញុំ នោះ​បាន​ត្រឡប់​ជា​វេលា​តក់‌ស្លុត​ដល់​ខ្ញុំ​វិញ។

ដោយ​ហេតុ​នោះ នឹង​មាន​ការ​អាក្រក់​កើត​ដល់​អ្នក ដែល​អ្នក​នឹង​មិន​ដឹង​ជា​កើត​មក​ពី​ណា​ផង ហើយ​នឹង​មាន​សេចក្ដី​វេទនា​ធ្លាក់​មក​លើ​អ្នក ដែល​អ្នក​នឹង​បង្វែរ​ចេញ​មិន​បាន​ឡើយ ក៏​នឹង​មាន​សេចក្ដី​វិនាស​លោ​មក​លើ​អ្នក​ភ្លាម ជា​សេចក្ដី​ដែល​អ្នក​នឹង​មិន​ដែល​បាន​ស្គាល់​សោះ។

ដ្បិត​នៅ​គ្រា​រស់​ឡើង​វិញ បុរស និង​ស្ត្រី​មិន​រៀបការ​ជា​ប្តី​ប្រពន្ធ​ទេ គេ​នឹង​បាន​ដូច​ជា​ទេវតា​នៅ​ស្ថាន‌សួគ៌។

នៅ​គ្រា​របស់​កូន​មនុស្ស នោះ​នឹង​កើត​មាន​ដូច​ជា​នៅ​ជំនាន់​លោក​ណូអេ​ដែរ។

ក៏​ដូច​ជា​នៅ​ជំនាន់​លោក​ឡុត ដែរ គេ​កំពុង​តែ​ស៊ី​ផឹក លក់​ដូរ ដាំ​ដំណាំ និង​សង់​ផ្ទះ

ពេល​គាត់​បាន​នាំ​ទៅ​ដល់​ហើយ នោះ​ឃើញ​គេ​នៅ​ពាស‌ពេញ​លើ​ដី​កំពុង​តែ​ស៊ី​ផឹក ហើយ​លោត​កព្ឆោង​ដោយ​ព្រោះ​របឹប​ជា​ច្រើន ដែល​គេ​ចាប់​បាន នាំ​យក​មក​ពី​ស្រុក​ភីលី‌ស្ទីន និង​ស្រុក​យូដា​នោះ។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម