គ្មានអ្នកណាដឹងថា "មើល៍! នៅទីនេះ" ឬថា "មើល៍! នៅទីនោះបានឡើយ" ដ្បិតព្រះរាជ្យរបស់ព្រះស្ថិតនៅកណ្តាលចំណោមអ្នករាល់គ្នាហើយ»។
ប៉ុន្តែ បើខ្ញុំដេញអារក្ស ដោយសារព្រះវិញ្ញាណរបស់ព្រះ នោះបានសេចក្ដីថា ព្រះរាជ្យរបស់ព្រះបានមកដល់អ្នករាល់គ្នាហើយ។
ពេលនោះ បើមានអ្នកណាប្រាប់អ្នករាល់គ្នាថា "មើល៍! ព្រះគ្រីស្ទគង់នៅទីនេះ!" ឬថា "មើល៍! ព្រះអង្គគង់នៅទីនោះ!" កុំជឿគេឡើយ
គេនឹងប្រាប់អ្នករាល់គ្នាថា "មើល៍! នៅទីនេះ" ឬថា "មើល៍! នៅទីនោះ" កុំឲ្យចេញទៅតាមគេឲ្យសោះ។
ព្រះអង្គមានព្រះបន្ទូលថា៖ «ចូរប្រយ័ត្ន ក្រែងអ្នកណានាំអ្នករាល់គ្នាឲ្យវង្វេង ដ្បិតនឹងមានមនុស្សជាច្រើនយកឈ្មោះខ្ញុំ មកនិយាយថា "គឺខ្ញុំនេះហើយ" ហើយថា "ពេលកំណត់ជិតមកដល់ហើយ!" កុំតាមអ្នកទាំងនោះឲ្យសោះ។
លោកយ៉ូហានឆ្លើយថា៖ «ខ្ញុំធ្វើពិធីជ្រមុជដោយទឹក ប៉ុន្តែ ក្នុងចំណោមអ្នករាល់គ្នា មានម្នាក់ដែលអ្នករាល់គ្នាមិនស្គាល់
ព្រះយេស៊ូវមានព្រះបន្ទូលថា៖ «រាជ្យរបស់ខ្ញុំមិនមែននៅផែនដីនេះទេ។ ប្រសិនបើរាជ្យរបស់ខ្ញុំនៅផែនដីនេះមែន ពួកអ្នកបម្រើរបស់ខ្ញុំមុខជាតយុទ្ធ មិនឲ្យគេបញ្ជូនខ្ញុំទៅក្នុងកណ្ដាប់ដៃសាសន៍យូដាឡើយ។ ប៉ុន្តែ រាជ្យរបស់ខ្ញុំមិនមែននៅផែនដីនេះទេ»។
ដ្បិតព្រះរាជ្យរបស់ព្រះមិនមែនជារឿងស៊ីផឹកនោះទេ គឺជាសេចក្តីសុចរិត សេចក្តីសុខសាន្ត និងអំណរ នៅក្នុងព្រះវិញ្ញាណបរិសុទ្ធវិញ។
ព្រះសព្វព្រះហឫទ័យនឹងសម្ដែងឲ្យពួកគេស្គាល់សិរីល្អដ៏បរិបូរ នៃសេចក្តីអាថ៌កំបាំងដ៏អស្ចារ្យនេះជាយ៉ាងណាក្នុងចំណោមពួកសាសន៍ដទៃ គឺព្រះគ្រីស្ទគង់នៅក្នុងអ្នករាល់គ្នា ជាសេចក្ដីសង្ឃឹមនៃសិរីល្អ។