លូកា 13:35ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦មើល៍! ផ្ទះរបស់ឯងរាល់គ្នាត្រូវចោលស្ងាត់ឈឹង ហើយយើងប្រាប់ឯងរាល់គ្នាថា ឯងរាល់គ្នានឹងមិនឃើញយើងទៀតឡើយ រហូតដល់ពេលឯងរាល់គ្នាពោលថា "ព្រះអង្គដែលយាងមក ក្នុងនាមព្រះអម្ចាស់ ទ្រង់ប្រកបដោយព្រះពរ"» ។ សូមមើលជំពូក |
ហេតុនោះ ព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារ គឺជាព្រះរបស់សាសន៍អ៊ីស្រាអែល មានព្រះបន្ទូលដូច្នេះថា៖ យើងនឹងនាំគ្រប់ទាំងសេចក្ដីអាក្រក់មកលើពួកយូដា ហើយលើពួកអ្នកនៅក្រុងយេរូសាឡិម ដូចជាយើងបានពោលទាស់នឹងគេហើយ ព្រោះយើងបានប្រាប់ដល់គេ តែគេមិនបានស្តាប់ទេ យើងបានហៅគេ តែគេមិនបានឆ្លើយតបឡើយ។
«យើងនឹងចាក់និស្ស័យមកលើពួកវង្សដាវីឌ និងពួកអ្នកនៅក្រុងយេរូសាឡិម ឲ្យគេមានចិត្តប្រកបដោយគុណ និងសេចក្ដីទូលអង្វរ នោះគេនឹងគន់មើលអ្នក ដែលគេបានចាក់ ហើយគេនឹងយំសោកនឹងអ្នកនោះ ដូចជាយំសោកនឹងកូនខ្លួនតែមួយ គេនឹងយំខ្សឹកខ្សួលនឹងអ្នកនោះ ដូចជាយំនឹងកូនច្បងរបស់ខ្លួន។