Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



លូកា 12:52

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដ្បិត​ពី​នេះ​ទៅ​មុខ នឹង​មាន​ប្រាំ​នាក់​ក្នុង​ផ្ទះ​មួយ​បាក់​បែក​គ្នា គឺ​បី​នាក់​ទាស់​នឹង​ពីរ​នាក់ ហើយ​ពីរ​នាក់​ទាស់​នឹង​បី​នាក់។

សូមមើលជំពូក ចម្លង

12 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម្បីតែ​មិត្ត​ស្និទ្ធ‌ស្នាល​របស់​ទូល‌បង្គំ ជា​អ្នក​ដែល​ទូល‌បង្គំ​បាន​ទុក​ចិត្ត ហើយ​បាន​បរិ‌ភោគ​អាហារ​របស់​ទូល‌បង្គំ ក៏​បាន​លើក​កែង​ជើង​ទាស់នឹង​ទូល‌បង្គំ​ដែរ ។

តើ​អ្នក​រាល់​គ្នា​ស្មាន​ថា ខ្ញុំ​មក​ដើម្បី​ឲ្យ​មាន​សេចក្តី​សុខ‌សាន្ត​នៅ​ផែនដី​ឬ? ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា មិន​មែន​ទេ គឺ​មក​ដើម្បី​ឲ្យ​បែក​បាក់​វិញ​ទេ​តើ។

ឯ​ឪពុក នឹង​បាក់​បែក​ទាស់​នឹង​កូន​ប្រុស ហើយ​កូន​ប្រុស​ទាស់​នឹង​ឪពុក ម្តាយ​ទាស់​នឹង​កូន​ស្រី ហើយ​កូន​ស្រី​ទាស់​នឹង​ម្តាយ ម្តាយ​ក្មេក​ទាស់​នឹង​កូន​ប្រសាស្រី ហើយ​កូន​ប្រសា​ស្រី​ទាស់​នឹង​ម្តាយ​ក្មេក​ដែរ»។

គេ​នឹង​កាត់​អ្នក​រាល់​គ្នា​ចេញ​ពី​សាលាប្រជុំ។ មែន ពេល​វេលា​នោះ​មក​ដល់​ហើយ ដែល​អ្នក​ណា​សម្លាប់​អ្នក​រាល់​គ្នា គេ​នឹក​ស្មាន​ថា​ខ្លួន​គោរព​បម្រើ​ដល់​ព្រះ។

ពួក​ផារិ‌ស៊ី​ខ្លះ​និយាយ​ថា៖ «មនុស្ស​នោះ​មិន​មែន​មក​ពី​ព្រះ​ទេ ព្រោះ​មិន​កាន់​តាម​ថ្ងៃ​សប្ប័ទ»។ ខ្លះ​ទៀត​ថា៖ «ធ្វើ​ដូច​ម្តេច​ឲ្យ​មនុស្ស​មាន​បាប អាច​ធ្វើ​ទី​សម្គាល់​យ៉ាង​នេះ​បាន?» ពួក​គេ​ក៏​បាក់​បែក​គ្នា។

អ្នក​ខ្លះ​ក៏​ជឿ​សេចក្ដី​ដែលលោកមាន​ប្រសាសន៍ តែ​អ្នក​ខ្លះ​ទៀត​មិន​ព្រម​ជឿ​ទេ។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម