រ៉ូម 9:29ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ដូចលោកអេសាយបានថ្លែងទុកជាមុនថា៖ «ប្រសិនបើព្រះអម្ចាស់នៃពួកពលបរិវារ មិនបានបន្សល់ពូជទុកឲ្យយើងទេ នោះយើងនឹងវិនាសដូចជាក្រុងសូដុម ហើយដូចជាក្រុងកូម៉ូរ៉ាមិនខាន» ។ សូមមើលជំពូក |
គឺស្រុកទាំងមូលត្រូវឆេះដោយស្ពាន់ធ័រ និងអំបិល គ្មានអ្វីបានសាបព្រោះ គ្មានអ្វីបានលូតលាស់ គ្មានរុក្ខជាតិណាចេញពន្លក ហើយត្រូវបំផ្លាញដូចនៅក្រុងសូដុម ក្រុងកូម៉ូរ៉ា ក្រុងអាត់ម៉ា និងក្រុងសេបោមដែរ ជាទីក្រុងដែលព្រះយេហូវ៉ាបានបំផ្លាញ ដោយសេចក្ដីខ្ញាល់ និងសេចក្ដីក្រោធរបស់ព្រះអង្គ
ដូចជាក្រុងសូដុម ក្រុងកូម៉ូរ៉ា និងក្រុងឯទៀតៗដែលនៅជុំវិញ ដែលគេបានប្រគល់ខ្លួនទៅប្រព្រឹត្តអំពើសហាយស្មន់ ដូចជាពួកទេវតាទាំងនោះដែរ គេដេញតាមសេចក្ដីប៉ងប្រាថ្នាដែលផ្ទុយពីធម្មជាតិ អ្នកទាំងនោះទទួលទណ្ឌកម្ម នៅក្នុងភ្លើងដែលឆេះអស់កល្បជានិច្ច ទុកជាការព្រមានដល់អ្នកឯទៀតៗ។