Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



រ៉ូម 9:22

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ចុះ​បើ​ព្រះ​ចង់​បង្ហាញ​សេចក្តី‌ក្រោធ ហើយ​សម្ដែង​ព្រះ‌ចេស្តា​របស់​ព្រះ‌អង្គ ចំពោះ​វត្ថុ​ដែល​គួរ​ទទួល​សេចក្ដី​ក្រោធ ដែល​រៀប​ចំ​ឡើង​សម្រាប់​បំផ្លាញ តែ​ទ្រង់​បាន​អត់​ធ្មត់​ជា​ខ្លាំង

សូមមើលជំពូក ចម្លង

27 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​តំណ​ទី​បួន គេ​នឹង​វិល​ត្រឡប់​មក​ទី​នេះ​វិញ ដ្បិត​អំពើ​ទុច្ចរិត​របស់​ពួក​សាសន៍​អាម៉ូរី មិន​ទាន់​ដល់​កម្រិត​នៅ​ឡើយ»។

តើ​អ្នក​ណា​ស្គាល់​អំណាច នៃ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ? សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ ធ្វើ​ឲ្យ​មនុស្ស​កោត​ខ្លាច​ព្រះ‌អង្គ។

ប៉ុន្តែ យើង​បាន​ទុក​ឲ្យ​អ្នក​នៅ​រស់ ដើម្បី​ឲ្យ​អ្នក​បាន​ឃើញ​ឫទ្ធិ‌បារមី​របស់​យើង ហើយ​ឲ្យ​កេរ្តិ៍​ឈ្មោះ​របស់​យើង​ឮសុះ​សាយ​ពាស​ពេញ​ផែន‌ដី។

ព្រះ‌យេហូវ៉ា​បាន​ធ្វើ​គ្រប់​របស់​ទាំង​អស់ ឲ្យ​សម​នឹង​ប្រ‌យោជន៍​នៃ​របស់​នោះ​ឯង ទោះ​ទាំង​មនុស្ស​អាក្រក់​ក៏​បាន​កើត​មក សម្រាប់​ថ្ងៃ​នៃ​សេចក្ដី​អាក្រក់​ដែរ។

គឺ​សេចក្ដី​សប្បុ‌រស​របស់​ព្រះ‌យេហូវ៉ា មិនចេះ​ចប់ សេចក្ដី​មេត្តា‌ករុណា​របស់​ព្រះ‌អង្គ​មិន​ចេះ​ផុត

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​លោក​ម៉ូសេ​ថា៖ «តើ​ប្រជាជន​នេះ​នៅ​តែ​មើល៍‌ងាយ​យើង​ដល់​កាល​ណា? យើង​បាន​ធ្វើ​អស់​ទាំង​ទី​សម្គាល់​ក្នុង​ចំ​ណោម​ពួកគេ តើ​ពួក‌គេ​នៅ​តែ​មិន​ជឿ​ដល់​យើង​ដល់​កាល​ណា​ទៀត?

"ព្រះ‌យេហូវ៉ា​យឺត​នឹង​ខ្ញាល់ ហើយ​មាន​សេចក្ដីសប្បុរស​ជា​បរិបូរ ព្រះ‌អង្គ​អត់​ទោស​សេចក្ដី​ទុច្ចរិត និង​អំពើ​រំលង តែ​មិន​រាប់​មនុស្ស​មាន​ទោស ទុក​ជា​គ្មាន​ទោស​ឡើយ គឺ​ព្រះ‌អង្គ​ដាក់​ទោស​អំពើ​ទុច្ចរិត​របស់​ឪពុក​ដល់​កូន​ចៅ រហូត​ដល់​បី​បួន​ជំនាន់​ផង"។

ដ្បិត​សេចក្តី‌ក្រោធ​របស់​ព្រះ បាន​សម្ដែង​ពី​ស្ថាន‌សួគ៌​មក ទាស់​នឹង​គ្រប់​ទាំង​សេចក្តី​ទមិឡ​ល្មើស និង​សេចក្តី​ទុច្ចរិត​របស់​មនុស្ស ដែល​បង្ខាំង​សេចក្តី​ពិត ដោយ​សេចក្តី​ទុច្ចរិត​របស់​គេ

ដ្បិត​មាន​បទ​គម្ពីរ​ថ្លែង​ទៅ​កាន់​ផារ៉ោន​ថា៖ «យើង​បាន​តាំង​អ្នក​ឡើង​សម្រាប់​ការ​នេះ​ឯង គឺ​ដើម្បី​បង្ហាញ​ចេស្ដា​របស់​យើង​តាម​រយៈ​អ្នក ដើម្បី​ឲ្យ​កិត្តិនាម​របស់​យើង​បាន​ឮ​ខ្ចរខ្ចាយ​ពាស​ពេញ​ផែនដី​ទាំង​មូល» ។

ប៉ុន្តែ ឱ​មនុស្ស​អើយ! តើ​អ្នក​ជា​អ្វី ដែល​ហ៊ាន​ឆ្លើយ​ទាស់​នឹង​ព្រះ​ដូច្នេះ? តើ​របស់​ដែល​ជាង​ស្មូន​បាន​សូន និយាយ​ទៅ​ជាង​ស្មូន​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​ធ្វើ​ឲ្យ​ខ្ញុំ​មាន​រូប​រាង​ដូច្នេះ» ដែរ​ឬ?

តើ​ជាង​ស្មូន​គ្មាន​សិទ្ធិ​លើ​ដី​ឥដ្ឋ ដើម្បី​យក​ដុំ​ដី​ដដែល​ទៅ​សូន មួយ​ធ្វើ​ជា​វត្ថុ​ថ្លៃ​ថ្នូរ ហើយ​មួយ​ទៀត​ជា​វត្ថុ​ធម្មតា​ទេ​ឬ?

គេ​បាន​រាំង​រា​យើង​មិន​ឲ្យ​ប្រកាស​ប្រាប់​ពួក​សាសន៍​ដទៃ ដើម្បី​ឲ្យ​គេ​បាន​សង្គ្រោះ​ទេ គឺ​គេ​បំពេញ​តែ​អំពើ​បាប​របស់​គេ​ជា‌និច្ច តែ​ទី​បំផុត​សេចក្ដី​ក្រោធ​របស់​ព្រះ​បាន​ធ្លាក់​មក​លើ​គេ។

ដ្បិត​ព្រះ​មិន​បាន​តម្រូវ​យើង​សម្រាប់​សេចក្ដី​ក្រោធ​ទេ គឺ​សម្រាប់​ឲ្យ​បាន​ទទួល​ការ​សង្គ្រោះ​វិញ តាម​រយៈ​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​របស់​យើង

នៅ​ក្នុង​ផ្ទះមួយ​ដ៏​ធំ មិន​មែន​មាន​សុទ្ធ​តែ​គ្រឿង​ប្រដាប់​ធ្វើ​ពី​មាស និង​ពី​ប្រាក់​ប៉ុណ្ណោះ​ទេ គឺ​មានគ្រឿង​ប្រដាប់​ធ្វើ​ពី​ឈើ ហើយ​ពី​ដី​ដែរ ខ្លះ​សម្រាប់​ប្រើ​ប្រាស់​ក្នុង​ឱកាស​ពិសេសៗ ខ្លះ​សម្រាប់ប្រើ​ប្រាស់​ធម្មតា។

ហើយ «ជា​ថ្ម​ជំពប់ និង​ជា​ថ្ម​ដា​ដែល​នាំ​ឲ្យ​រវាត​ចិត្ត» ។ គេ​ជំពប់​ដួល ព្រោះ​គេ​មិន​ធ្វើ​តាម​ព្រះ‌បន្ទូល ដូច​ដែល​ព្រះ​បាន​តម្រូវ​ទុក។

ជា​ពួក​អ្នក​ដែល​ពី​ដើម​មិន​ព្រម​ស្តាប់​បង្គាប់ គឺ​ពេល​ដែល​ព្រះ​បាន​រង់​ចាំ​ដោយ​ព្រះ‌ហឫ‌ទ័យ​អត់‌ធ្មត់ នៅ​ជំនាន់​លោក​ណូអេ ក្នុង​កាល​លោក​កំពុង​សង់​ទូក​ធំ ហើយ​នៅ​ក្នុង​ទូក​នោះ មាន​មនុស្ស​មួយ​ចំនួន​តូច គឺ​ប្រាំបី​នាក់​ប៉ុណ្ណោះ​ដែល​បាន​រួច​ជីវិត​ដោយ​សារ​ទឹក។

គេ​នឹង​កេង​ចំណេញ​អ្នក​រាល់​គ្នា​ដោយ​ពាក្យ​បោក​បញ្ឆោត ដោយ​សារ​ចិត្ត​លោភ​លន់​របស់​គេ។ ទោស​របស់​គេ​ដែល​មានតាំង​ពី​យូរ​មក​ហើយ មិន​នៅ​ស្ងៀម​ឡើយ ហើយ​សេចក្ដី​ហិន​វិនាស​របស់​គេ​ក៏​មិន​ដេក​លក់​ដែរ។

ដូច្នេះ ព្រះ‌អម្ចាស់​សង្រ្គោះ​មនុស្ស​ដែល​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌អង្គ ឲ្យ​រួច​ពី​ទុក្ខ​លំបាក ហើយ​ទុក​មនុស្ស​ទុច្ចរិត​ឲ្យ​ជាប់​មាន​ទោស រហូត​ដល់​ថ្ងៃ​ជំនុំ‌ជម្រះ

ត្រូវ​រាប់​ព្រះ‌ហឫ‌ទ័យ​អត់‌ធ្មត់​របស់​ព្រះ‌អម្ចាស់​នៃ​យើង ទុក​ជា​ការ​សង្គ្រោះ ដូច​លោក​ប៉ុល ជា​បង‌ប្អូន​ស្ងួន‌ភ្ងា​របស់​យើង ក៏​បាន​សរសេរ​មក​អ្នក​រាល់​គ្នា តាម​ប្រាជ្ញា​ដែល​ព្រះ​បាន​ប្រទាន​មក​លោក

ដ្បិត​មាន​អ្នក​ខ្លះ​បាន​លួច​ចូល​មក ជា​ពួក​អ្នក​ដែល​មាន​ទោស​កត់​ទុក​តាំង​ពី​ដើម ជា​មនុស្ស​ទមិឡ​ល្មើស ដែល​បំផ្លាស់​ព្រះ‌គុណ​របស់​ព្រះ​នៃ​យើង ឲ្យ​ទៅ​ជា​រឿង​អាស‌អាភាស ហើយ​គេ​មិន​ព្រម​ទទួល​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់ និង​ជា​ចៅហ្វាយ​តែ​មួយ​របស់​យើង​ទេ។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម