ខ្ញុំនិយាយសេចក្តីពិតក្នុងព្រះគ្រីស្ទ ខ្ញុំមិនកុហកទេ មនសិការបស់ខ្ញុំធ្វើបន្ទាល់ជាមួយខ្ញុំ ដោយព្រះវិញ្ញាណបរិសុទ្ធថា
ព្រះដែលខ្ញុំបម្រើដោយវិញ្ញាណខ្ញុំ ក្នុងការប្រកាសដំណឹងល្អអំពីព្រះរាជបុត្រារបស់ព្រះអង្គ ទ្រង់ជាស្មរបន្ទាល់របស់ខ្ញុំថា ខ្ញុំតែងតែនឹកចាំពីអ្នករាល់គ្នាជានិច្ច នៅក្នុងសេចក្តីអធិស្ឋានរបស់ខ្ញុំ
គេបង្ហាញឲ្យឃើញថា សេចក្ដីដែលក្រឹត្យវិន័យតម្រូវឲ្យធ្វើ បានកត់ទុកនៅក្នុងចិត្តរបស់គេ មនសិការរបស់គេក៏ធ្វើបន្ទាល់ដែរ ហើយគំនិតរបស់គេ ជួនកាលចោទប្រកាន់ ជួនកាលដោះសា
គឺព្រះវិញ្ញាណទ្រង់ផ្ទាល់ធ្វើបន្ទាល់ជាមួយវិញ្ញាណយើងថា យើងជាកូនរបស់ព្រះ
ខ្ញុំមានទុក្ខព្រួយជាខ្លាំង ហើយឈឺចាប់នៅក្នុងចិត្តជានិច្ច។
ដ្បិតអំនួតរបស់យើង ជាបន្ទាល់ចេញពីមនសិការរបស់យើង បញ្ជាក់ថា យើងបានប្រព្រឹត្តនៅក្នុងលោកីយ៍នេះ ហើយជាពិសេសចំពោះអ្នករាល់គ្នា ដោយសេចក្តីបរិសុទ្ធ និងសេចក្តីស្មោះត្រង់របស់ព្រះ មិនមែនដោយប្រាជ្ញាខាងសាច់ឈាមឡើយ គឺដោយព្រះគុណរបស់ព្រះវិញ។
ខ្ញុំសូមយកព្រះជាសាក្សីពីចិត្តខ្ញុំថា ដែលខ្ញុំមិនទាន់មកក្រុងកូរិនថូសទៀត គឺដោយប្រណីដល់អ្នករាល់គ្នា
ខ្ញុំសូមប្រាប់ ដោយសេចក្តីពិតរបស់ព្រះគ្រីស្ទដែលនៅក្នុងខ្ញុំថា គ្មានអ្នកណាអាចនឹងបំបាត់សេចក្តីអំនួតរបស់ខ្ញុំនេះ នៅក្នុងស្រុកអាខៃបានឡើយ។
ព្រះ ជាព្រះវរបិតារបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ ដែលមានព្រះពរអស់កល្បជានិច្ច ទ្រង់ជ្រាបថា ខ្ញុំមិនកុហកទេ។
តើអ្នករាល់គ្នាធ្លាប់គិតស្មានរហូតមកថា យើងកំពុងនិយាយដោះសានៅចំពោះអ្នករាល់គ្នាឬ? ឱពួកស្ងួនភ្ងាអើយ យើងនិយាយក្នុងព្រះគ្រីស្ទនៅចំពោះព្រះ ហើយយើងធ្វើអ្វីៗទាំងអស់ សម្រាប់តែនឹងស្អាងចិត្តអ្នករាល់គ្នាប៉ុណ្ណោះ។
សេចក្ដីដែលខ្ញុំសរសេរមកអ្នករាល់គ្នានេះ នៅចំពោះព្រះហើយ ខ្ញុំមិនកុហកទេ។
ព្រះជាស្មបន្ទាល់ពីខ្ញុំថា ខ្ញុំរឭកដល់អ្នករាល់គ្នាជាខ្លាំង ដោយព្រះហឫទ័យសន្តោសរបស់ព្រះគ្រីស្ទយេស៊ូវ។
អ្នករាល់គ្នាដឹងហើយថា យើងមិនដែលប្រើពាក្យបញ្ចើចបញ្ជើ ឬប្រព្រឹត្តដោយចិត្តលោភលន់ឡើយ ដ្បិតមានព្រះជាសាក្សីស្រាប់។
ហេតុដែលហាមប្រាមដូច្នេះ គឺក្នុងគោលបំណងចង់ឲ្យមានសេចក្ដីស្រឡាញ់ ដែលកើតពីចិត្តស្អាត ពីមនសិការជ្រះថ្លា និងពីជំនឿដ៏ស្មោះត្រង់។
ដ្បិតព្រះអង្គបានតែងតាំងខ្ញុំឲ្យធ្វើជាអ្នកប្រកាស និងជាសាវកសម្រាប់ការនេះឯង គឺជាគ្រូបង្រៀនពួកសាសន៍ដទៃ ដោយជំនឿ និងសេចក្ដីពិត (ខ្ញុំនិយាយពិត មិនកុហកទេ)។
ខ្ញុំសូមដាស់តឿនអ្នកយ៉ាងម៉ឺងម៉ាត់ នៅចំពោះព្រះ នៅចំពោះព្រះគ្រីស្ទយេស៊ូវ និងនៅចំពោះពួកទេវតារើសតាំងថា ត្រូវកាន់តាមសេចក្ដីទាំងនេះ ដោយឥតរើសមុខអ្នកណា ឬល្អៀងទៅខាងណាឡើយ។