Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



រ៉ូម 8:25

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

តែ​បើ​យើង​សង្ឃឹម​លើ​អ្វី​ដែល​មើល​មិន​ឃើញ នោះ​យើង​រង់​ចាំ​ដោយ​អំណត់។

សូមមើលជំពូក ចម្លង

26 ការដាក់ឲ្យឆ្លើយតបគ្នា  

ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​រង់‌ចាំ​ការ​សង្គ្រោះ​របស់​ព្រះ‌អង្គ។

ចូរ​រង់‌ចាំ​ព្រះ‌យេហូវ៉ា ចូរ​មាន​កម្លាំង ហើយ​ឲ្យ​ចិត្ត​ក្លាហាន​ឡើង ចូរ​រង់‌ចាំ​ព្រះ‌យេហូវ៉ា​ទៅ។

ព្រលឹង​ខ្ញុំ​រង់‌ចាំ​ព្រះ​តែ​មួយ​ព្រះ‌អង្គ ដោយ​ស្ងៀម​ស្ងាត់ ការ​សង្គ្រោះ​របស់​ខ្ញុំ​ក៏​មក​តែ​ពី​ព្រះ‌អង្គ​ដែរ។

នៅ​គ្រា​នោះ គេ​នឹង​ពោល​ថា៖ មើល៍ នេះ​គឺ​ជា​ព្រះ​នៃ​យើង​រាល់​គ្នា យើង​បាន​រង់‌ចាំ​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​នឹង​ជួយ​សង្គ្រោះ​យើង នេះ​គឺ​ជា​ព្រះ‌យេហូវ៉ា​ហើយ យើង​បាន​រង់‌ចាំ​ព្រះ‌អង្គ យើង​នឹង​មាន​ចិត្ត​រីក‌រាយ ហើយ​ត្រេក‌អរ ដោយ​សេចក្ដី​សង្គ្រោះ​របស់​ព្រះ‌អង្គ។

ឱ​ព្រះ‌យេហូវ៉ា​អើយ យើង​ខ្ញុំ​បាន​រង់‌ចាំ​ព្រះ‌អង្គ នៅ​ក្នុង​ផ្លូវ​នៃ​សេចក្ដី​យុត្តិ‌ធម៌​របស់​ព្រះ‌អង្គ ព្រលឹង​យើង​ខ្ញុំ​ប្រាថ្នា​នឹង​ថ្លែង​ព្រះ‌នាម​ព្រះ‌អង្គ គឺ​ដល់​សេចក្ដី​ដែល​រំឭក​ពី​ព្រះ‌អង្គ។

អ្នក​រាល់​គ្នា​នឹង​បាន​ជីវិត​គង់​នៅ ដោយ​មាន​ចិត្ត​ខ្ជាប់‌ខ្ជួន»។

រីឯ​ពូជ​នៅ​ក្នុង​ដី​ល្អ គេ​ជា​ពួក​អ្នក​ដែល​បាន​ឮ​ព្រះ‌បន្ទូល​ហើយ ក៏​រក្សា​ទុក​ជាប់​ដោយ​ចិត្ត​ល្អ​ទៀង​ត្រង់ ហើយ​បង្កើត​ផល​ដោយ​អត់‌ធ្មត់»។

ចូរ​អរ​សប្បាយ​ដោយ​មាន​សង្ឃឹម ចូរ​អត់​ធ្មត់​ក្នុង​សេចក្តី​ទុក្ខ​លំបាក ចូរ​ខ្ជាប់‌ខ្ជួន​ក្នុង​ការ​អធិស្ឋាន។

ពួក​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ល្អ​ដោយ​ចិត្ត​ស៊ូ​ទ្រាំ ស្វែង​រក​សិរី​ល្អ កិត្តិយស និង​សេចក្តី​មិន​ពុក​រលួយ ព្រះ‌អង្គ​នឹង​ប្រទាន​ជីវិត​អស់​កល្ប​ជា‌និច្ច

ហើយ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ សូម្បី​តែ​ខ្លួន​យើង​ផ្ទាល់​ដែល​មាន​ផល​ដំបូង​របស់​ព្រះ‌វិញ្ញាណ ក៏​ថ្ងូរ​ក្នុង​ខ្លួន​ដែរ ទាំង​រង់​ចាំ​ការ​ទទួល​ជា​កូន គឺ​ជា​ការ​ប្រោស​លោះ​រូប‌កាយ​របស់​យើង។

សូម​ឲ្យ​អ្នក​រាល់​គ្នា​មាន​កម្លាំង ប្រកប​ដោយ​ព្រះ​ចេស្ដា​គ្រប់​ជំពូក ដោយ​ឫទ្ធិ‌បារមី​ដ៏​រុង​រឿង​របស់​ព្រះ‌អង្គ ហើយ​ឲ្យ​អ្នក​រាល់​គ្នា​ចេះ​ទ្រាំទ្រ និង​អត់​ធ្មត់​គ្រប់​យ៉ាង ដោយ​អំណរ

ដោយ​នឹក​ចាំ​នៅ​ចំពោះ​ព្រះ​ជា​ព្រះ‌វរ‌បិតា​របស់​យើង ពី​កិច្ច​ការ​ដែល​អ្នក​រាល់​គ្នា​ធ្វើ​ដោយ​ជំនឿ ពី​ការ​នឿយ​ហត់​ដែល​អ្នក​រាល់​គ្នា​ធ្វើ​ដោយ​សេចក្ដី​ស្រឡាញ់ និង​ពី​សេចក្ដី​សង្ឃឹម​យ៉ាង​ខ្ជាប់​ខ្ជួនដែល​អ្នក​រាល់​គ្នា​មាន ក្នុង​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង។

សូម​ព្រះ‌អម្ចាស់​តម្រង់​ចិត្ត​អ្នក​រាល់​គ្នា ទៅ​រក​សេចក្ដី​ស្រឡាញ់​របស់​ព្រះ និង​សេចក្ដី​ខ្ជាប់‌ខ្ជួន​របស់​ព្រះ‌គ្រីស្ទ​កុំ​បីខាន។

ដ្បិត​អ្នក​រាល់​គ្នា​ត្រូវ​មាន​ចិត្តស៊ូ​ទ្រាំ ដើម្បី​កាល​ណា​អ្នក​រាល់​គ្នា​បាន​ធ្វើ​តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ​រួច​ហើយ អ្នក​រាល់​គ្នា​នឹង​ទទួល​បាន​តាម​ព្រះ‌បន្ទូល​សន្យា។

ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ព្រងើយ​កន្ដើយ​ឡើយ គឺ​ឲ្យ​ត្រាប់​តាម​អស់​អ្នក​ដែល​ទទួល​បាន​ព្រះ‌បន្ទូល​សន្យា​ទុក​ជា​មត៌ក ដោយ​មាន​ជំនឿ និង​សេចក្ដី​អត់‌ធ្មត់​វិញ។

ដូច្នេះ ក្រោយ​ពី​លោក​អ័ប្រា‌ហាំ​បាន​រង់​ចាំ​យ៉ាង​អត់​ធ្មត់ លោក​ក៏​បាន​ទទួល​តាម​សេចក្ដី​សន្យា​នោះ​មែន។

ខ្ញុំ យ៉ូហាន ជា​បង‌ប្អូន​របស់​អ្នក​រាល់​គ្នា ជា​អ្នក​មាន​ចំណែក​ជា​មួយ​អ្នក​រាល់​គ្នា​ក្នុង​ព្រះ‌យេស៊ូវ គឺ​ក្នុង​សេចក្តី​ទុក្ខ​លំបាក ក្នុង​ព្រះរាជ្យ និង​ក្នុង​សេចក្ដី​អត់‌ធ្មត់​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ខ្ញុំ​នៅ​លើកោះ ឈ្មោះ​ប៉ាត់‌ម៉ុស ព្រោះ​តែ​ព្រះ‌បន្ទូល​របស់​ព្រះ និង​បន្ទាល់​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ។

បើ​អ្នក​ណា​ដែល​ត្រូវ​គេ​នាំ​ទៅ​ជា​ឈ្លើយ អ្នក​នោះ​នឹង​ត្រូវ​ទៅ​ជា​ឈ្លើយ បើ​អ្នក​ណា​ត្រូវ​គេ​សម្លាប់​ដោយ​ដាវ អ្នក​នោះ​នឹង​ត្រូវ​ស្លាប់​ដោយ​ដាវ​ដែរ នេះ​ហើយ​ជា​សេចក្ដី​អត់‌ធ្មត់ និង​ជំនឿ​របស់​ពួក​បរិសុទ្ធ។

នេះ​ហើយ​ជា​សេចក្ដី​អត់‌ធ្មត់​របស់​ពួក​បរិសុទ្ធ គឺ​អស់​អ្នក​ដែល​កាន់​តាម​បទ‌បញ្ជា​របស់​ព្រះ និង​កាន់​តាម​ជំនឿ​របស់​ព្រះ‌យេ‌ស៊ូវ។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម