រ៉ូម 14:1ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ចូរទទួលអ្នកណាដែលខ្សោយខាងជំនឿ មិនត្រូវជជែកគ្នាពីការប្រកាន់ផ្សេងៗឡើយ។ សូមមើលជំពូក |
អ្នករាល់គ្នាមិនបានចម្រើនកម្លាំង ដល់សត្វណាដែលអន់កម្លាំង ហើយសត្វណាដែលឈឺ មិនបានមើលឲ្យជាទេ ណាដែលបាក់ជើង អ្នកមិនបានរុំអប ណាដែលត្រូវកម្ចាត់កម្ចាយ អ្នកមិនបាននាំមកវិញ ហើយណាដែលវង្វេង ក៏មិនបានស្វែងរកដែរ។ អ្នករាល់គ្នាបានគ្រប់គ្រងលើវា ដោយកម្លាំង ហើយតឹងរ៉ឹងវិញ។