រ៉ូម 11:4ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ប៉ុន្តែ តើព្រះឆ្លើយតបនឹងលោកវិញដូចម្តេច? ព្រះអង្គមានព្រះបន្ទូលថា៖ «យើងបានទុកមនុស្សប្រាំពីរពាន់នាក់សម្រាប់យើង ជាអ្នកដែលមិនបានលុតជង្គង់ថ្វាយបង្គំព្រះបាល» ។ សូមមើលជំពូក |
លោកទូលថា៖ «ទូលបង្គំបានមានចិត្តឈឺឆ្អាលនឹងព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារជាខ្លាំង ដ្បិតពួកកូនចៅអ៊ីស្រាអែលបានបោះបង់ចោលសេចក្ដីសញ្ញាព្រះអង្គ គេបានរំលំអស់ទាំងអាសនារបស់ព្រះអង្គ ហើយបានសម្លាប់ពួកហោរាព្រះអង្គដោយដាវ នៅសល់តែទូលបង្គំម្នាក់ឯងប៉ុណ្ណោះ ហើយគេចង់យកជីវិតទូលបង្គំថែមទៀត»។