Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



រ៉ូម 11:23

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឯ​សាសន៍​អ៊ីស្រា‌អែល​ទាំង​នោះ​ក៏​ដូច្នោះ​ដែរ បើ​គេ​បោះ​បង់​ចិត្ត​មិន​ជឿ​នោះ​ចោល នោះ​ព្រះ​នឹង​បំបៅ​គេ​វិញ ដ្បិត​ព្រះ‌អង្គ​មាន​អំណាច​នឹង​បំបៅ​គេ​ជា​ថ្មី​បាន។

សូមមើលជំពូក ចម្លង

6 ការដាក់ឲ្យឆ្លើយតបគ្នា  

«យើង​នឹង​ចាក់​និស្ស័យ​មក​លើ​ពួក​វង្ស​ដាវីឌ និង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម ឲ្យ​គេ​មាន​ចិត្ត​ប្រកប​ដោយ​គុណ និង​សេចក្ដី​ទូល‌អង្វរ នោះ​គេ​នឹង​គន់​មើល​អ្នក ដែល​គេ​បាន​ចាក់ ហើយ​គេ​នឹង​យំ​សោក​នឹង​អ្នក​នោះ ដូច​ជា​យំ​សោក​នឹង​កូន​ខ្លួន​តែ​មួយ គេ​នឹង​យំ​ខ្សឹក‌ខ្សួល​នឹង​អ្នក​នោះ ដូច​ជា​យំ​នឹង​កូន​ច្បង​របស់​ខ្លួន។

ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ពី​នេះ​ទៅ​មុខ អ្នក​រាល់​គ្នា​នឹង​លែង​ឃើញ​ខ្ញុំ​ទៀត រហូត​ទាល់​តែ​អ្នក​រាល់​គ្នា​និយាយ​ថា "សូម​ព្រះ‌អង្គ​ដែល​យាង​មក​ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់ ទ្រង់​ប្រកប​ដោយ​ព្រះ‌ពរ "»។

ប៉ុន្តែ បើ​មែក​ខ្លះ​ត្រូវ​កាច់​ចេញ ឯ​អ្នក​វិញ ដែល​ជា​ពន្លក​អូលីវ​ព្រៃ ត្រូវ​គេ​យក​មក​បំបៅ​នៅ​កណ្តាល មែក​ទាំង​នោះ ដើម្បី​ស្រូប​យក​ជីជាតិ​ពី​ដើម​អូលីវ​ស្រុក

ដ្បិត​បើ​អ្នក​ជា​ដើម​អូលីវ​ព្រៃ​ពី​កំណើត ហើយ​ព្រះ‌អង្គ​បាន​កាត់​យក​មក​បំបៅ​ជាប់​នឹង​ដើម​អូលីវ​ស្រុក ដែល​មិន​មែន​ជា​ដើម​កំណើត​ដូច្នេះ​ទៅ​ហើយ នោះ​ចំណង់​បើ​មែក​កំណើត​ទាំង​នោះ តើ​ព្រះ‌អង្គ​នឹង​បំបៅ​ជាប់​នឹង​ដើម​កំណើត​របស់​ខ្លួន​វិញ លើស​ជាង​អម្បាល‌ម៉ាន​ទៅ​ទៀត!

ប៉ុន្ដែ នៅ​ពេល​គេ​ងាក​បែរ​មក​រក​ព្រះ‌អម្ចាស់ ស្បៃ​នោះ​ក៏​ត្រូវ​បាន​ដោះ​ចេញ​ទៅ

ដូច្នេះ យើង​ឃើញ​ថា អ្នក​ទាំង​នោះ​ពុំ​អាច​ចូល​ទៅ​បាន ដោយ​ព្រោះ​គេ​មិន​ជឿ។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម