យើងនឹងសងអ្នករាល់គ្នាវិញ នូវឆ្នាំទាំងប៉ុន្មាន ដែលត្រូវកណ្តូប ចង្រិត ដង្កូវ និងក្រាស៊ីបង្ខូច គឺជាកងទ័ពធំរបស់យើង ដែលយើងបានចាត់មក ក្នុងចំណោមអ្នករាល់គ្នា។
វានឹងមកពេញដី ទាល់តែមើល៍ដីមិនឃើញ ហើយនឹងស៊ីរបស់ទាំងអស់ដែលនៅសល់ពីព្រឹល វានឹងស៊ីអស់ទាំងដើមឈើដែលដុះនៅចម្ការរបស់អ្នករាល់គ្នា។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ គេនឹងកាប់រំលំព្រៃរបស់ស្រុកអេស៊ីព្ទ ទោះបើជាព្រៃស្តុក ដែលចូលមិនបានក៏ដោយ ដ្បិតគេមានគ្នាច្រើនជាងកណ្តូប គឺហួសប្រមាណ។
«យើងនឹងចម្រើនកម្លាំងពួកវង្សយូដា យើងនឹងសង្គ្រោះពួកវង្សយ៉ូសែប ហើយនាំគេមកវិញ ដ្បិតយើងមានសេចក្ដីអាណិតមេត្តាដល់គេ នោះគេនឹងមានសណ្ឋានដូចជា យើងមិនបានបោះបង់ចោលគេឡើយ ដ្បិតយើងនេះជាព្រះយេហូវ៉ា គឺជាព្រះរបស់គេ ហើយយើងនឹងស្តាប់គេ។
ដូច្នេះ ដោយយល់ដល់អ្នករាល់គ្នា យើងនឹងបន្ទោសដល់សត្វដែលស៊ីបង្ខូច មិនឲ្យវាបំផ្លាញផលដែលកើតពីដីអ្នកឡើយ ឯដើមទំពាំងបាយជូរនៅចម្ការ ក៏មិនជ្រុះផ្លែពេលនៅក្តឹបដែរ នេះហើយជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។