Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



យ៉ូហាន 9:8

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

អ្នក​ជិត​ខាង និង​អស់​អ្នក​ដែល​ធ្លាប់​ឃើញ​គាត់​ពី​មុន​ជា​អ្នក​សុំ​ទាន នាំ​គ្នា​សួរ​ថា៖ «តើ​អ្នក​នេះ​មែន​ទេ ដែល​ធ្លាប់​តែ​អង្គុយ​សុំ​ទាន​គេ?»

សូមមើលជំពូក ចម្លង

9 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​គេ​បាន​មក​ដល់​ក្រុង​យេរី‌ខូរ។ ពេល​ព្រះ‌អង្គ និង​ពួក​សិស្ស ព្រម​ទាំង​បណ្ដាជន​ច្រើន​កុះ​ករ ធ្វើ​ដំណើរ​ចេញ​ពី​ក្រុង​យេរីខូរ មាន​មនុស្ស​ខ្វាក់​ឈ្មោះ​បារទី‌មេ ជា​កូន​របស់​លោក​ទី​មេ កំពុង​អង្គុយ​សុំ​ទាន​នៅ​ក្បែរ​ផ្លូវ។

អ្នក​ជិត​ខាង និង​ញាតិ​សន្តាន​របស់​គាត់​បាន​ឮ​ថា ព្រះ‌អម្ចាស់​បាន​សម្តែង​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា​ជា​ខ្លាំង​ដល់​គាត់ គេ​ក៏​មាន​ចិត្ត​អរ​សប្បាយ​ជា​មួយ​គាត់។

កាល​ព្រះ‌អង្គ​យាង​ទៅ​ជិត​ដល់​ក្រុង​យេរីខូរ មាន​មនុស្ស​ខ្វាក់​ម្នាក់ អង្គុយ​សុំ​ទាន​នៅ​តាម​ផ្លូវ។

ខ្លះ​ថា៖ «គឺ​អ្នក​ហ្នឹង​ហើយ» ខ្លះ​ទៀត​ថា៖ «ទេ អ្នក​នេះ​គ្រាន់​តែ​មាន​មុខ​មាត់​ដូច​គាត់»។ តែ​គាត់​ឆ្លើយ​ថា៖ «គឺ​ខ្ញុំ​នេះ​ហើយ»។

រួច​ទាំង​ពីរ​នាក់​ក៏​នាំ​គ្នា​ទៅ​ដល់​បេថ្លេ‌ហិម កាល​បាន​ចូល​ទៅ​ក្នុង​បេថ្លេ‌ហិម​ហើយ នោះ​ពួក​អ្នក​ស្រុក​ទាំង​អស់​គ្នា​ក៏​មាន​សេចក្ដី​រំជួល​ពី​ដំណើរ​គាត់ ដោយ​ពាក្យ​ថា៖ «តើ​នេះ​ជា​ណា‌អូមី​មែន​ឬ?»

ព្រះ‌អង្គ​លើក​មនុស្ស​ក្រីក្រ​ពី​ធូលី​ដី ហើយ​ស្រង់​មនុស្ស​កម្សត់​ទុគ៌ត ពី​គំនរ​លាមក​ឡើង ឲ្យ​គេ​បាន​អង្គុយ​ជា‌មួយ​ពួក​ត្រកូល​ខ្ពស់ ហើយ​ឲ្យ​គេ​គ្រង​មត៌ក​ជា​បល្ល័ង្ក​ឧត្តុង្គ‌ឧត្តម ដ្បិត​អស់​ទាំង​សសរ​នៃ​ផែនដី ជា​របស់​ព្រះ‌យេហូវ៉ា ហើយ​ព្រះ‌អង្គ​បាន​ដាក់​ពិភព​លោក នៅ​លើ​សសរ​ទាំង​នោះ។

ពួក​មហា‌តលិក​របស់​ព្រះបាទ​អ័គីស​ទូល​ថា៖ «តើ​អ្នក​នេះ​មិន​មែន​ជា​ដាវីឌ ជា​ស្តេច​នៃ​ស្រុក​នោះ​ទេ​ឬ? តើ​គេ​មិន​បាន​ច្រៀង​ឆ្លើយ​ឆ្លង​គ្នា​ពី​ដំណើរ​អ្នក​នេះ ទាំង​លោត​កញ្ឆេង​ផង​ថា "សូល​បាន​សម្លាប់​ទាំង​ពាន់ ហើយ​ដាវីឌ​ទាំង​ម៉ឺន​ទេ​ឬ"?»




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម