គាត់ឆ្លើយទៅគេថា៖ «ខ្ញុំបានជម្រាបហើយ តែលោកមិនស្តាប់ ហេតុអ្វីបានជាលោកចង់ស្តាប់ម្តងទៀត? តើលោកចង់ធ្វើជាសិស្សរបស់លោកនោះដែរឬ?»
«បើអ្នកជាព្រះគ្រីស្ទមែន ចូរប្រាប់យើងមកមើល៍» ព្រះអង្គមានព្រះបន្ទូលតបទៅគេថា៖ «ប្រសិនបើខ្ញុំជម្រាបអស់លោកទាំងអស់គ្នា ក៏អស់លោកមិនជឿខ្ញុំដែរ
ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ពេលវេលានោះនឹងមកដល់ គឺឥឡូវនេះហើយ ដែលមនុស្សស្លាប់នឹងឮសំឡេងព្រះរាជបុត្រារបស់ព្រះ ហើយអស់អ្នកណាដែលឮនឹងបានរស់។
គេសួរគាត់ថា៖ «តើអ្នកនោះបានធ្វើអ្វីដល់អ្នក? តើគាត់ធ្វើឲ្យភ្នែកអ្នកភ្លឺដោយវិធីណា?»