យើងដឹងថាអ្នកនេះមកពីណាហើយ តែកាលណាព្រះគ្រីស្ទយាងមក នោះគ្មានអ្នកណាដឹងថាមកពីណាទេ»។
មានលំពង់មួយនឹងដុះចេញពីគល់របស់អ៊ីសាយ ហើយមែកមួយ ដែលចេញពីឫសគាត់ នឹងកើតមានផលផ្លែ។
ព្រះអង្គត្រូវដកចេញពីអំណាចការពារ និងពីសេចក្ដីយុត្តិធម៌ តើមានអ្នកណារំពឹងគិតពង្សាវតាររបស់ព្រះអង្គ? ព្រះអង្គត្រូវកាត់ចេញពីស្ថានរបស់មនុស្សរស់ ហើយត្រូវគេវាយ ដោយព្រោះអំពើរំលងរបស់ជនជាតិខ្ញុំ។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ នឹងមានគ្រាមកដល់ ដែលយើងនឹងបង្កើតឲ្យដាវីឌមានលំពង់សុចរិតមួយ លំពង់នោះទ្រង់នឹងសោយរាជ្យទុកដូចជាស្តេច ហើយនឹងប្រព្រឹត្តដោយវាងវៃ ព្រមទាំងសម្រេចសេចក្ដីយុត្តិធម៌ និងសេចក្ដីសុចរិតនៅក្នុងស្រុក។
ពួកអ្នកធំរបស់គេនឹងកើតពីពួកគេមក ហើយចៅហ្វាយរបស់គេនឹងចេញពីកណ្ដាលពួកគេដែរ យើងនឹងនាំគេ ហើយគេនឹងចូលមកជិតយើង ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ តើដែលមានអ្នកណាមានចិត្តក្លាហាន ហ៊ានចូលមកជិតយើងដូច្នេះឬ?
តែឯង ឱបេថ្លេហិម-អេប្រាតាអើយ ឯងជាអ្នកតូចជាងគេក្នុងចំណោម អំបូរទាំងប៉ុន្មានរបស់យូដា នឹងមានម្នាក់កើតចេញពីឯងមកឲ្យយើង អ្នកនោះត្រូវឡើងជាអ្នកគ្រប់គ្រងលើអ៊ីស្រាអែល ដើមកំណើតរបស់អ្នកនោះមានតាំងពីបុរាណ គឺតាំងពីអស់កល្បរៀងមក។
តើអ្នកនេះមិនមែនជាជាងឈើ ជាកូននាងម៉ារា ហើយជាបងយ៉ាកុប យ៉ូសែប យូដាស និងស៊ីម៉ូន ហើយប្អូនស្រីគាត់ទាំងប៉ុន្មាន តើមិននៅទីនេះជាមួយយើងទេឬ?» អ្នកទាំងនោះក៏ទាស់ចិត្តនឹងព្រះអង្គ។
គ្រប់គ្នាស្ងើចសរសើរព្រះអង្គ ហើយមានសេចក្ដីអស្ចារ្យក្នុងចិត្តនឹងព្រះបន្ទូលប្រកបដោយព្រះគុណ ដែលចេញពីព្រះឱស្ឋរបស់ព្រះអង្គ ហើយគេនិយាយថា៖ «តើអ្នកនេះមិនមែនជាកូនយ៉ូសែបទេឬ?»
គេនិយាយថា៖ «តើអ្នកនេះមិនមែនឈ្មោះយេស៊ូវ ជាកូនយ៉ូសែប ដែលយើងស្គាល់ឪពុកម្តាយគាត់ទេឬ? ម្តេចគាត់និយាយថា គាត់ចុះពីស្ថានសួគ៌មកដូច្នេះ?»
ពួកសាសន៍យូដានឹកឆ្ងល់ថា៖ «តើអ្នកនេះចេះគម្ពីរមកពីណា បើគាត់មិនដែលរៀនសោះ?»
យើងដឹងថា ព្រះបានមានព្រះបន្ទូលមកកាន់លោកម៉ូសេមែន តែអ្នកនោះ យើងមិនដឹងថាមកពីណាទេ!»
ពេលព្រះអង្គត្រូវគេបន្ទាបបន្ថោក គេបានដកសេចក្តីយុត្តិធម៌ចេញពីព្រះអង្គទៅ។ តើអ្នកណាអាចតំណាលពីពូជពង្សរបស់ព្រះអង្គបាន ដ្បិតគេបានដកព្រះជន្មព្រះអង្គចេញពីផែនដីហើយ» ។