Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



យ៉ូហាន 6:45

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នៅ​ក្នុង​គម្ពីរ​ហោរា​មាន​សេចក្តី​ចែង​ទុក​មក​ថា "ព្រះ‌អង្គ​នឹង​បង្រៀន​គេ​ទាំង​អស់​គ្នា" អស់​អ្នក​ដែល​បាន​ឮ ហើយ​បាន​រៀន​ពី​ព្រះ‌វរបិតា អ្នក​នោះ​នឹង​មក​រក​ខ្ញុំ។

សូមមើលជំពូក ចម្លង

24 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​ប្រជា‌ជាតិ​ជា​ច្រើន នឹង​ឡើង​ទៅ ដោយ​ពោល​ថា៖ ចូរ​យើង​ឡើង​ទៅ​ឯ​ភ្នំ​ព្រះ‌យេហូវ៉ា ដល់​ព្រះ‌វិហារ​នៃ​ព្រះ​របស់​ពួក​យ៉ាកុប ព្រះ‌អង្គ​នឹង​បង្រៀន​យើង​ពី​ផ្លូវ​របស់​ព្រះ‌អង្គ នោះ​យើង​នឹង​ដើរ​តាម​ផ្លូវ​ទាំង​នោះ។ ដ្បិត​ក្រឹត្យ‌វិន័យ​ចេញ​ពី​ក្រុង​ស៊ីយ៉ូន​ទៅ ហើយ​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា ចេញ​ពី​ក្រុង​យេរូ‌សាឡិម​ដែរ។

ឯ​កូន​ចៅ​ទាំង​ប៉ុន្មាន​របស់​អ្នក នឹង​ធ្វើ​ជា​សិស្ស​របស់​ព្រះ‌យេហូវ៉ា ហើយ​វា​រាល់​គ្នា​នឹង​មាន​សន្តិ‌សុខ​ជា​បរិបូរ។

ហើយ​សាសន៍​ជា​ច្រើន​នឹង​ទៅ​ដោយ​ពាក្យ​ថា «ចូរ​មក យើង​ឡើង​ទៅ​ភ្នំ​នៃ​ព្រះ‌យេហូវ៉ា គឺ​ទៅ​ឯ​ព្រះ‌ដំណាក់​នៃ​ព្រះ​របស់​យ៉ាកុប​ចុះ ព្រះ‌អង្គ​នឹង​បង្រៀន​យើង​រាល់​គ្នា​ឲ្យ​ស្គាល់​ផ្លូវ​របស់​ព្រះ‌អង្គ យើង​នឹង​ដើរ​តាម​អស់​ទាំង​ផ្លូវ​ច្រក​របស់​ព្រះ‌អង្គ» ដ្បិត​ក្រឹត្យ‌វិន័យ​នឹង​ផ្សាយ​ចេញ​ពី​ក្រុង​ស៊ីយ៉ូន​ទៅ គឺ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ពី​ក្រុង​យេរូ‌សាឡិម។

ព្រះ‌វរបិតា​របស់​ខ្ញុំ​បាន​ប្រគល់​អ្វីៗ​ទាំង​អស់​មក​ខ្ញុំ ហើយ​គ្មាន​អ្នក​ណា​ស្គាល់​ព្រះ‌រាជ​បុត្រា ក្រៅ​ពី​ព្រះ‌វរបិតា​ឡើយ ក៏​គ្មាន​អ្នក​ណា​ស្គាល់​ព្រះ‌វរបិតា​ដែរ មាន​តែ​ព្រះ‌រាជ​បុត្រា និង​អ្នក​ដែល​ព្រះ‌រាជ​បុត្រា​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​បើក​សម្តែង​ឲ្យ​ស្គាល់​ព្រះ‌អង្គ​ប៉ុណ្ណោះ»។

កាល​លោក​កំពុង​តែ​មាន​ប្រសាសន៍​នៅ​ឡើយ ស្រាប់​តែ​មាន​ពពក​មួយ​ផ្ទាំង​ដ៏​ភ្លឺ​មក​គ្រប​បាំង​ពួក​គេ ហើយ​មាន​សំឡេង​មួយ​ចេញ​ពី​ពពក​នោះ​ថា៖ «នេះ​ជា​កូន​ស្ងួន‌ភ្ងា​របស់​យើង យើង​ពេញ​ចិត្ត​នឹង​ព្រះ‌អង្គ​ណាស់ ចូរ​ស្តាប់​ព្រះ‌អង្គ​ចុះ!»

ដូច​មាន​សេចក្ដី​ចែង​ទុក​នៅ​ក្នុង​គម្ពីរ​ហោរា​អេសាយ​ថា៖ «មើល​យើង​ចាត់​ទូត​របស់​យើង​ឲ្យ​ទៅ​មុន​អ្នក គាត់​នឹង​រៀបចំ​ផ្លូវ​ឲ្យ​អ្នក។

ដូច​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល តាម​រយៈ​មាត់​ពួក​ហោរា​បរិសុទ្ធ របស់​ព្រះ‌អង្គ​ពី​ជំនាន់​ដើម

ព្រះ‌អង្គ​នាំ​អ្នក​ទាំង​ដប់​ពីរ​មក ហើយ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ឥឡូវ​នេះ យើង​ត្រូវ​ឡើង​ទៅ​ក្រុង​យេរូ‌សាឡិម ហើយ​គ្រប់​សេចក្តី​ដែល​ពួក​ហោរា​បាន​ចែង​ទុក​ពី​កូន​មនុស្ស នឹង​បាន​សម្រេច។

ចៀម​របស់​ខ្ញុំ​តែង​ស្តាប់​សំឡេង​ខ្ញុំ ខ្ញុំ​ស្គាល់​ចៀម​ទាំង​នោះ​ដែរ ហើយ​ចៀម​ទាំង​នោះ​មក​តាម​ខ្ញុំ។

អស់​អ្នក​ដែល​ព្រះ‌វរបិតា​ប្រទាន​មក​ខ្ញុំ នោះ​នឹង​មក​រក​ខ្ញុំ ហើយ​អ្នក​ណា​ដែល​មក​រក​ខ្ញុំ ខ្ញុំ​នឹង​មិន​បោះ‌បង់​គេ​ចោល​ឡើយ។

ព្រះ‌អង្គ​ក៏​មាន​ព្រះ‌បន្ទូល​ថា៖ «ដោយ​ហេតុ​នោះ​បាន​ជា​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា គ្មាន​អ្នក​ណា​អាច​នឹង​មក​រក​ខ្ញុំ​បាន​ទេ លើក​តែ​ព្រះ‌វរបិតា​ប្រោស​ប្រទាន​មក​ប៉ុណ្ណោះ»។

ដូច្នេះ ត្រូវ​ប្រយ័ត្ន ក្រែង​អ្នក​រាល់​គ្នា​កើត​មាន​សេចក្តី​ដែល​ពួក​ហោរា​បាន​ថ្លែង​ទុក​មក​ថា៖

ប៉ុន្ដែ ព្រះ​បាន​បែរ​ចេញ ហើយ​ប្រគល់​គេ​ឲ្យ​គោរព​ថ្វាយ​បង្គំ​ពួក​បរិវារ​ដែល​នៅ​លើ​មេឃ ដូច​មាន​សេចក្តី​ចែង​ទុក​នៅ​ក្នុង​គម្ពីរ​ហោរា​ថា "ឱ​ពួក​វង្ស​អ៊ីស្រា‌អែល​អើយ រយៈ​ពេល​សែ​សិប​ឆ្នាំ​នៅ​ទីរហោស្ថាន តើ​អ្នក​រាល់​គ្នា​បាន​សម្លាប់​សត្វ ហើយ​ថ្វាយ​យញ្ញ‌បូជា​ដល់​យើង​ឬទេ?

សូម​ឲ្យ​ព្រះ​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង ជា​ព្រះ‌វរបិតា​ដ៏​មាន​សិរី​ល្អ ប្រទាន​ព្រះ‌វិញ្ញាណ ដែល​ប្រោស​ឲ្យ​អ្នក​រាល់​គ្នា​មាន​ប្រាជ្ញា និង​ការ​បើក​សម្ដែង​ឲ្យ​អ្នក​រាល់​គ្នា​ស្គាល់​ព្រះ‌អង្គ

ដូច្នេះ យើង​ទាំង​អស់​គ្នា​ដែល​ពេញ​វ័យ​ហើយ យើង​ត្រូវ​មាន​គំនិត​បែប​នោះ​ដែរ តែ​បើ​អ្នក​រាល់​គ្នា​មាន​គំនិត​ណា​ផ្សេង​ក្នុង​ការ​អ្វី នោះ​ព្រះ​នឹង​សម្តែង​ឲ្យ​អ្នក​រាល់​គ្នា​បាន​ឃើញ​សេចក្ដី​នេះ​ដែរ។

រីឯ​សេចក្ដី​ស្រឡាញ់​ជា​បង‌ប្អូន មិន​ចាំ​បាច់​ឲ្យអ្នក​ណា​សរសេរ​ប្រាប់​អ្នក​រាល់​គ្នា​ទេ ដ្បិត​ព្រះ​បាន​បង្រៀន​អ្នក​រាល់​គ្នា​ឲ្យ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក

«ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា នេះ​ជា​សេចក្ដី​សញ្ញា​ដែល​យើង​នឹង​តាំង​ជាមួយ​ពួក​គេ​ក្រោយ​គ្រា​នោះ គឺ​ថា យើង​នឹង​ដាក់​ក្រឹត្យ‌វិន័យ​នៅ​ក្នុង​ចិត្ត​របស់​គេ ហើយ​ចារ​ក្រឹត្យ​វិន័យ​ទាំង​នោះ​នៅ​ក្នុង​គំនិត​របស់​គេ»។

រី​ឯ​ប្រេង​តាំង​ដែលអ្នក​រាល់​គ្នា​បានទទួល​ពី​ព្រះ‌អង្គ នោះស្ថិត​នៅ​ជាប់​ក្នុង​អ្នក​រាល់​គ្នា ហើយ​អ្នក​មិន​ត្រូវ​ការឲ្យ​អ្នក​ណា​បង្រៀន​អ្នក​រាល់​គ្នា​ឡើយ។ ប៉ុន្តែ ពេល​ប្រេង​តាំង​បង្រៀន​ពី​គ្រប់​ការ​ទាំង​អស់ដល់​អ្នក​រាល់​គ្នា នោះជា​សេចក្ដី​ពិត មិន​មែន​ជា​សេចក្ដី​ភូត​ភរ​ទេ ចូរ​អ្នក​រាល់​គ្នា​នៅ​ជាប់​ក្នុង​ព្រះ‌អង្គ ដូច​សេចក្ដី​ដែល​បាន​បង្រៀន​អ្នក​រាល់​គ្នា​ចុះ។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម