Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



យ៉ូហាន 4:25

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ស្ត្រី​នោះ​ទូល​ព្រះ‌អង្គ​ថា៖ «នាង​ខ្ញុំ​ដឹង​ថា ព្រះ‌មែស្ស៊ី (ដែល​ហៅ​ថា​ព្រះ‌គ្រីស្ទ)​នឹង​យាង​មក ពេល​ព្រះ‌អង្គ​យាង​មក ព្រះ‌អង្គ​នឹង​ប្រាប់​ឲ្យ​យើង​ដឹង​គ្រប់​ទាំង​អស់»។

សូមមើលជំពូក ចម្លង

11 ការដាក់ឲ្យឆ្លើយតបគ្នា  

យ៉ាកុប​បង្កើត​យ៉ូសែប ជា​ប្តី​នាង​ម៉ារា មាតា​ព្រះ‌យេស៊ូវ ដែល​ហៅ​ថា «ព្រះ‌គ្រីស្ទ»។

ដូច្នេះ កាល​គេ​បាន​ជួប​ជុំ​គ្នា​ហើយ លោក​ពីឡាត់​សួរ​គេ​ថា៖ «តើ​អ្នក​រាល់​គ្នា​ចង់​ឲ្យ​ខ្ញុំ​ដោះ​លែង​អ្នក​ណា​ឲ្យ​អ្នក​រាល់​គ្នា បារ៉ាបាស ឬ​យេស៊ូវ ហៅ​ព្រះ‌គ្រីស្ទ?»

លោក​ពីឡាត់​សួរ​គេ​ថា៖ «ដូច្នេះ តើ​ឲ្យ​ខ្ញុំ​ធ្វើ​ដូច​ម្តេច​ជា​មួយ​យេស៊ូវ ហៅ​ព្រះ‌គ្រីស្ទ​នេះ?» គេ​ទាំង​អស់​គ្នា​ឆ្លើយ​ថា៖ «ឆ្កាង​វា​ទៅ!»

ដ្បិត​នៅ​ថ្ងៃ​នេះ មាន​ព្រះ‌សង្គ្រោះ​មួយ​អង្គ ប្រសូត​ដល់​អ្នក​រាល់​គ្នា​នៅ​ក្រុង​ព្រះ‌បាទ​ដាវីឌ គឺ​ព្រះ‌គ្រីស្ទ​ជា​ព្រះ‌អម្ចាស់។

ណាថា‌ណែល​ទូល​ព្រះ‌អង្គ​ថា៖ «រ៉ាប៊ី លោក​ពិត​ជា​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ! លោក​ជា​ស្តេច​នៃ​សាសន៍​អ៊ីស្រា‌អែល​មែន!»

«ចូរ​មក​មើល៍! មាន​បុរស​ម្នាក់​ប្រាប់​ខ្ញុំ​ពី​គ្រប់​ការ​ទាំង​អស់​ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត តើ​អ្នក​នោះ​មិន​មែន​ជា​ព្រះ‌គ្រីស្ទ​ទេ​ឬ?»

មាន​សាសន៍​សា‌ម៉ារី​ជា​ច្រើន នៅ​ក្រុង​នោះ​បាន​ជឿ​ដល់​ព្រះ‌អង្គ ដោយ​ព្រោះ​ស្ត្រី​នោះ​បាន​ធ្វើ​បន្ទាល់​ថា៖ «លោក​ប្រាប់​ខ្ញុំ​ពី​គ្រប់​ការ​ទាំង​អស់​ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត»។

ពួក​គេ​និយាយ​ទៅ​ស្ត្រី​នោះ​ថា៖ «ឥឡូវ​នេះ យើង​ជឿ​មិន​មែន​ដោយ​ព្រោះ​ពាក្យ​សម្ដី​របស់​នាង​ប៉ុណ្ណោះ​ទេ យើង​ជឿ​ដោយ​ព្រោះ​បាន​ឮ​ព្រះ‌អង្គ​ផ្ទាល់ ហើយ​យើង​ដឹង​ថា ព្រះ‌អង្គ​ពិត​ជា​ព្រះ‌សង្គ្រោះ​មនុស្ស​លោក​មែន»។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម