យ៉ូហាន 4:22ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦អ្នករាល់គ្នាមិនដឹងថាអ្នករាល់គ្នាថ្វាយបង្គំអ្វីទេ តែយើងស្គាល់ព្រះដែលយើងថ្វាយបង្គំ ដ្បិតការសង្គ្រោះកើតមកពីសាសន៍យូដា។ សូមមើលជំពូក |
គេក៏ចូលមកជួបសូរ៉ូបាបិល និងពួកអ្នកជាកំពូលលើវង្សរបស់ឪពុក ហើយជម្រាបថា៖ «សូមឲ្យពួកយើងសាងសង់ជាមួយអស់លោកផង ដ្បិតពួកយើងក៏ថ្វាយបង្គំព្រះរបស់អស់លោក ដូចជាអស់លោកដែរ យើងបានថ្វាយយញ្ញបូជាចំពោះព្រះអង្គ តាំងតែពីគ្រាដែលព្រះបាទអេសារ-ហាដោន ជាស្តេចស្រុកអាសស៊ើរ បាននាំយើងមកនៅស្រុកនេះមកម្ល៉េះ»។
ឯប្រជាជាតិជាច្រើន នឹងឡើងទៅ ដោយពោលថា៖ ចូរយើងឡើងទៅឯភ្នំព្រះយេហូវ៉ា ដល់ព្រះវិហារនៃព្រះរបស់ពួកយ៉ាកុប ព្រះអង្គនឹងបង្រៀនយើងពីផ្លូវរបស់ព្រះអង្គ នោះយើងនឹងដើរតាមផ្លូវទាំងនោះ។ ដ្បិតក្រឹត្យវិន័យចេញពីក្រុងស៊ីយ៉ូនទៅ ហើយព្រះបន្ទូលរបស់ព្រះយេហូវ៉ា ចេញពីក្រុងយេរូសាឡិមដែរ។