ស៊ីម៉ូន-ពេត្រុសនិយាយទៅគេថា៖ «ខ្ញុំទៅនេសាទត្រីហើយ» គេឆ្លើយទៅគាត់ថា៖ «យើងទៅជាមួយដែរ»។ គេក៏នាំគ្នាចុះទូកចេញទៅ តែយប់នោះគេចាប់ត្រីមិនបានសោះ។
ស៊ីម៉ូនទូលតបថា៖ «លោកគ្រូ យើងខ្ញុំខំអូសអួនពេញមួយយប់ ចាប់មិនបានត្រីសោះ តែខ្ញុំនឹងទម្លាក់អួនតាមពាក្យរបស់លោកគ្រូ»។
លុះព្រលឹមឡើង ព្រះយេស៊ូវឈរនៅឆ្នេរសមុទ្រ តែពួកសិស្សមិនដឹងថាជាព្រះយេស៊ូវទេ។
ហើយដោយព្រោះលោកមានមុខរបរដូចគ្នា លោកក៏ស្នាក់នៅ ហើយធ្វើការជាមួយគេ ដ្បិតគេជាអ្នកធ្វើតង់។
អ្នករាល់គ្នាផ្ទាល់ដឹងស្រាប់ហើយថា ខ្ញុំបានធ្វើការដោយដៃរបស់ខ្ញុំផ្ទាល់ ដើម្បីផ្គត់ផ្គង់សេចក្ដីត្រូវការរបស់ខ្ញុំ និងសេចក្ដីត្រូវការរបស់អស់អ្នកដែលនៅជាមួយខ្ញុំ។
ដូច្នេះ អ្នកដាំ និងអ្នកដែលស្រោចទឹក មិនមែនជាអ្វីទេ គឺមានតែព្រះដែលធ្វើឲ្យដុះប៉ុណ្ណោះទើបសំខាន់។
ឬមួយមានតែខ្ញុំ និងលោកបាណាបាស ដែលគ្មានសិទ្ធិដកឃ្លាពីការរកស៊ីចិញ្ចឹមជីវិត?
បងប្អូនអើយ អ្នករាល់គ្នានឹកចាំពីការលំបាក និងការនឿយហត់ ដែលយើងបានធ្វើទាំងយប់ទាំងថ្ងៃ ដោយមិនចង់ឲ្យអ្នកណាម្នាក់ ក្នុងចំណោមអ្នករាល់គ្នាពិបាកនឹងយើងឡើយ ក្នុងកាលយើងផ្សាយដំណឹងល្អអំពីព្រះដល់អ្នករាល់គ្នា។