Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



យ៉ូហាន 20:18

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នាង​ម៉ារា ជា​អ្នក​ស្រុក​ម៉ាក់‌ដាឡា ក៏​នាំ​ដំណឹង​ទៅ​ប្រាប់​ដល់​ពួក​សិស្ស​ថា៖ «ខ្ញុំ​បាន​ឃើញ​ព្រះ‌អម្ចាស់» ហើយ​នាង​ប្រាប់​គេ​ថា ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​សេចក្តី​ទាំង​នេះ​មក​នាង។

សូមមើលជំពូក ចម្លង

7 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្នុង​ចំណោម​ស្ត្រី​ទាំង​នោះ មាន​នាង​ម៉ារា ជា​អ្នក​ស្រុក​ម៉ាក់ដាឡា នាង​ម៉ារា ជា​ម្តាយ​យ៉ាកុប និង​យ៉ូសែប ព្រម​ទាំង​ម្តាយ​របស់​ពួក​កូន​ប្រុស​លោក​សេបេដេ។

ពេល​នោះ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​នាង​ថា៖ «កុំ​ខ្លាច​អី! ចូរ​ទៅ​ប្រាប់​បង‌ប្អូន​របស់​ខ្ញុំ ឲ្យ​ទៅ​ស្រុក​កាលីឡេ​ទៅ គេ​នឹង​ឃើញ​ខ្ញុំ​នៅ​ទី​នោះ»។

រីឯ​ពួក​ស្ត្រី​ដែល​ប្រាប់​ពី​ហេតុ‌ការណ៍​ទាំង​នោះ​ដល់​ពួក​សាវក គឺម៉ារា អ្នក​ស្រុក​ម៉ាក់ដាឡា យ៉ូអាន់ ម៉ារា ជា​ម្តាយ​យ៉ាកុប​មួយ និង​ស្ត្រី​ឯ​ទៀត ដែល​នៅ​ជា​មួយ​គ្នា​ផង។

ពេល​នោះ មាតា​ព្រះ‌យេស៊ូវ ប្អូន​ស្រី​មាតា​ព្រះ‌អង្គ នាង​ម៉ារា ជា​ប្រពន្ធ​ក្លូប៉ាស និង​នាង​ម៉ារា ជា​អ្នក​ស្រុក​ម៉ាក់‌ដាឡា ឈរ​នៅ​ជិត​ឈើ​ឆ្កាង​របស់​ព្រះ‌អង្គ។

នៅ​ថ្ងៃ​ទីមួយ​ក្នុង​សប្ដាហ៍​នោះ កាល​នៅ​ងងឹត​នៅ​ឡើយ នាង​ម៉ារា​ជា​អ្នក​ស្រុក​ម៉ាក់‌ដាឡា បាន​ទៅ​ឯ​ផ្នូរ​តាំង​ពីព្រលឹម ហើយ​ឃើញ​ថា មាន​គេ​យក​ថ្ម​ចេញ​ពី​មាត់​ផ្នូរ​រួច​ទៅហើយ។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម